ប្រកួតបន្ទាប់របស់ស្វាយរៀង នឹងត្រូវធ្វើដំណើរទៅថៃជួបក្រុមខ្លាំង BG Phatum

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងមកដល់ព្រះរាជាណាចក្រកម្ពុជាវិញនៅរសៀលថ្ងៃនេះ ក្រោយបើកការប្រកួតពូលA ឈ្នះក្លឹបម៉ាឡេស៊ី Terengganu FC ៣ទល់២ យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។  

ប្រកួតបន្ទាប់របស់ព្រះខ័នរាជក្នុងពាននេះ ត្រូវធ្វើដំណើរទៅថៃជួប BG Phatum United FC នៅថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៧:០០ ល្ងាច កីឡដ្ឋាន BG Stadium។

គួរបញ្ជាក់ថា ក្រោយសម្រាកបានបីថ្ងៃក្រុមដែលកំពុងនាំមុខក្នុងលីកកំពូលកម្ពុជា ព្រះខ័នរាជ ត្រូវទទួលក្រុមមកពីខេត្តតាកែវគិរីវង់សុខសែនជ័យ ថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនៅកីឡដ្ឋានខេត្តស្វាយរៀង។