* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Keisuke Honda ៖ កីឡកររបស់ក្រុមជម្រើសជាតិកម្ពុជា ត្រូវឆ្លងកាត់ការធ្វើតេស្ដ 30-15 ដូចពេលមុនដដែល…
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ នេះ លោកបានជ្រើសរើសកីឡាករ ៣៥ នាក់សម្រាប់ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលនិងចាប់ផ្តើមនៅក្នុងខែធ្នូ ខាងមុខនេះរួចហើយ នេះបើតាមការបញ្ចាក់នៅលើគណនីហ្វេសប៊ុករបស់លោក។
លោក Keisuke Honda បានលើកឡើងក្នុងគណនីហ្វេសប៊ុករបស់លោកថា៖ “លោកនិងក្រុមការងារជម្រើសជាតិកម្ពុជាបានជ្រើសរើសកីឡាករ 35 នាក់សម្រាប់ពានរង្វាន់ AFF Mitsubishi Electric Cup 2022 រួចហើយ ប៉ុន្តែលោកនៅតែប្រើប្រាស់ កម្មវិធីតេស្ត៍កម្លាំងអំណត់ 30-15 ដដែល”។
គួរអោយដឹងផងដែរថាក្រុមជម្រើសជាតិកម្ពុជាស្ថិតនៅក្នុងពូល A ដែលរួមមាន ក្រុមជម្រើសជាតិថៃ ,ហ្វីលីពីន,ឥណ្ឌូនេស៊ី និង ប្រ៊ុយណេ។ សម្រាប់ការប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិកម្ពុជាយើង ត្រូវប៉ះជាមួយក្រុមជម្រើសជាតិហ្វីលីពីន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែលការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។