* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករចំណូលថ្មីរបស់ West Ham Elye Wahi សុខចិត្តបដិសេធ Chelsea ព្រោះរឿងនេះ...
ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លិបញញួរយក្ស West Ham អះអាងថាខ្លួនបានបដិសេធសំណើររបស់ក្លិបយក្សតោខៀវ Chelsea ដោយសម្រេចមកចូលរួមជាមួយ West Ham United វិញ។
យ៉ាងណាមិញយោងទៅតាមការចុះផ្សាយដោយសារពត៌មាន Goal បានអោយដឹងថា West Ham ហ៊ានឲ្យតម្លៃខ្លួនថ្លៃច្រើនជាង Chelsea ដោយភាគីខាង Chelsea ផ្ដល់ជូនត្រឹមតែ ២៧លានដុល្លារប៉ុនណ្ណោះសម្រាប់ខ្សែប្រយុទ្ធវ័យ២០រូបនេះ ខណៈដែលក្លិបញញួរយក្ស West Ham ហ៊ានផ្ដល់ឲ្យ Wahi រហូតដល់ទៅ ៣៨លានដុល្លារឯណោះដែលជាហេតុធ្វើអោយរូបគេសម្រេចចិត្តចូលរួមជាមួយ West Ham សម្រាប់រដូវកាល២០២៣-២០២៤នេះ។
ទោះបីជាយ៉ាងណាក៏ដោយ Wahi ជឿជាក់ថាគេកំពុងសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ ការដែលចូលរួមជាមួយ West Ham អាចនិងមានឪកាសច្រើនក្នុងការបង្ហាញខ្លួន ជាជាងទៅចូលរួមជាមួយតោខៀវ Chelsea ដែលជាក្លិបពោលពេញទៅដោយកីឡាករឆ្នើមៗជាច្រើន។
គួរបន្ថែមផងដែលថា Elye Wahi គឺជាយុវជនឆ្នើមដែលដុះចេញពីថ្នាលយុវជនរបស់ក្លិបបាល់ទាត់ Montpellier ខណៈដែលរូបគេបានបង្ហាញខ្លួនក្នុងក្រុមធំ Montpellier តាំងពីរូបគេមានវ័យត្រឹមតែ១៧ឆ្នាំមកម្លេះ ដោយគិតមកទល់បច្ចុប្បន្នរូបមានបទពិសោធក្នុងលីគកំពូលបារាំងរយៈពេល៣រដូវកាលទៅហើយ៕