Cristiano Ronaldo បានលើកឡើងដោយមានមោទកភាពបែបនេះក្នុងនាមជាកីឡាករ…

Cristiano Ronaldo គឺជាកីឡាករមួយរូបដែលអ្នកគាំទ្រគ្រប់រូបទទួលស្គាល់ថា ជាកីឡាករដែលមានវ័យច្រើនតែសម្ថតភាពក្នុងការបញ្ចប់ទីក៏ដូចជាល្បឿនហាក់មិនមានការធ្លាក់ចុះអ្វីខ្លាំងណាស់ណាឡើយ។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ CR7 បានឈ្នះពានរង្វាន់មួយដែលមានឈ្មោះថា Maradona Award 2023 ហើយបន្ទាប់ពីឈ្នះពានរង្វាន់មួយនេះ CR7 ក៏បានរៀបរាប់ដោយមោទកភាពបែបនេះថា “ ខ្ញុំមានវ័យក្បែរ៣៩ឆ្នាំហើយ ខ្ញុំមានមោទកភាពណាស់ដែលអាចយកឈ្នះកីឡាករវ័យក្មេងដូចជា Erling Haaland បាន ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅរដូវកាលនេះ” ។

ទោះបីជាយ៉ាងណាក៏ដោយលើសពីនោះទៅទៀត CR7 ក៏បានបង្ហើបផងដែលថាខ្លួនមិនទាន់គិតអំពីរឿងចូលនិវត្តិឡើយ ពោលខ្សែប្រយុទ្ធចាស់វង្សាសញ្ជាតិព័រទុហ្គាលរបស់ក្លឹបបាល់ទាត់ Al Nassr នៅតែបន្តមហ្ឆិតាធ្វើជាកីឡាករអាជីពយ៉ាងហោចណាស់៥ឆ្នាំទៀត៕