* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គ្រូស្វាយរៀងហាក់ព្រួយបារម្ភជាមួយអាជ្ញាកណ្ដាលច្រើនជាងទម្រង់លេងរបស់កូនក្រុម…
គ្រូបង្គោលរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងលោក Pep Munos ហាក់សម្ដែងក្ដីព្រួយបារម្ភជាខ្លាំងចំពោះការកាត់សេចក្ដីរបស់លោកមន្រ្តីអាជ្ញាកណ្ដាលក្នុងពេលបច្ចុប្បន្ន ព្រោះមួយរយៈចុងក្រោយនេះមានរឿងរ៉ាវច្រើនទាក់ទងទៅនិងការកាត់សេចក្ដីរបស់លោកអាជ្ញាកណ្ដាល។
យ៉ាងណាមិញគ្រូបង្គោលសញ្ជាតិអេស្ប៉ាញរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរឿងលោក Pep Munoz មិនមានក្ដីព្រួយបារម្ភឡើយចំពោះទម្រងលេងរបស់កូនក្រុម តែរឿងដែលលោកបារម្ភបំផុតនោះគឺការកាត់សេចក្ដីរបស់លោកអាជ្ញាកណ្ដាលទៅវិញ។
ដោយគ្រូបង្វឹកដែលកាន់អាជ្ញាប័ណ្ណ UEFA Pro Licence រូបនេះបានលើកឡើងថា “ ខ្ញុំគិតថាវាមិនមែនជាការប្រកួតកាត់សេចក្តីទេ បន្ទាប់ពីការប្រកួតនេះទៅយើងត្រូវលេងដើម្បីទទួលបាន ២៧ពិន្ទុបន្ថែមទៀត នេះជាចំនួនដ៏ច្រើនកំពុងរងចាំយើង។ ហើយខ្ញុំសង្ឃឹមថាអាជ្ញាកណ្តាលនឹងមិនជាអ្នកធ្វើអោយប៉ះពាល់ដល់ការប្រកួតនេះទៅចុះ ”។
គួរបន្ថែមផងដែលថាមួយរយៈចុងក្រោយនេះវិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជាហាក់មានរឿងច្រើនទាក់ទងទៅនិងការកាត់សេចក្ដីរបស់លោកអាជ្ញាកណ្ដាល ដែលមួយក្លឹបធំៗមួយចំនួនមិនពេញចិត្តទាល់តែសោះចំពោះមន្រ្តីអាជ្ញាកណ្ដាល ព្រោះកាលណាតែកាត់សេចក្ដីមិនសុក្រិតយុទ្ធធម៌វាបង្កជាផលប៉ះពាល់ជាច្រើនដល់ការអភិវឌ្ឍន៍បាល់ទាត់ជាតិ៕