Southampton សម្រេចការផ្ទេរយកតារា World Cup 2022 របស់ក្រុមជម្រើសជាតិក្រូអាត...

Southampton បានឈានដល់កិច្ចព្រមព្រៀងនាំយកខ្សែប្រយុទ្ធស្លាប ដែលបានជួយអោយក្រុមជម្រើសជាតិក្រូអាតទទួលបានចំណាត់ថ្នាក់លេខ 3 នៅ World Cup 2022 កីឡាករ Mislav Orsic ជាផ្លូវការពីក្រុមក្រូអាត Dinamo Zagreb ក្នុងទំហំទឹកប្រាក់ 10 លានអឺរ៉ូ ជាមួយកិច្ចសន្យារយៈពេល 2 ឆ្នាំកន្លះ។
Southampton announce permanent signing of Mislav Orsic | Daily Echo
ខណៈដែលកីឡាករវ័យ 30 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 91 គ្រាប់ពី 214 ប្រកួតអោយក្រុម Dinamo Zagreb។  ហើយរូបគេក៏បានស៊ុតបញ្ចូលទី 1 គ្រាប់ជួយអោយក្រុមជម្រើសជាតិក្រូអាតយកឈ្នះម៉ារ៉ុក 2-1 នឹងទទួលបានលេខ 3 នៅ World Cup 2022 នេះផងដែរ។

Oršić: Ako ostanem tu, bit ću sretan. Ne bih se bunio da karijeru završim u  Dinamu | 24sata

Mislav Oršić novi je igrač Southamptona
Southampton បច្ចុប្បន្នដឹកនាំដោយលោកគ្រូ Nathan Jones សញ្ជាតិវេលស៍ ហាក់កំពុងតែត្រដាបត្រដួលខ្លាំងមែនទែននៅរដូវកាល 2022/23 នេះ ពោលគឺកំពុងតែស្ថិតនៅបាតតារាង Premier League តែម្ដង។

Nathan Jones took over at St. Mary’s in November but has failed to lead Southampton to a league win

Related