Anthony ត្រូវដកចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ក្រោយ​ពាក់ព័ន្ធ...

ខ្សែ​បម្រើ​ស្លាប​របស់ Manchester United កីឡាករ Anthony ត្រូវ​បាន​ដកចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីលបន្ទាប់​ពី​មាន​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​លើ​រាង​កាយ​របស់​អតីត​សង្សារ ។

ថ្មីៗនេះ ខ្សែប្រយុទ្ធរបស់បិសាចក្រហមត្រូវបានរាយការណ៍ទៅប៉ូលីសដោយអតីតមិត្តស្រីរបស់គាត់គឺ DJ Gabriela Cavalin ពីបទធ្វើបាប។ ហើយ​ប៉ូលិស​បាន​ចាប់​ផ្តើម​ស៊ើប​អង្កេត​លើ​រឿង​នេះ ទោះបីជាបុគ្គលនោះនឹងបដិសេធ និងផ្តល់សក្ខីកម្មថាគាត់គ្មានកំហុសក្នុងរឿងនេះក៏ដោយ។

កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា កីឡាករAnthonyនឹងមិនឈ្មោះចូលរួមការប្រកួតជាមួយក្រុមជម្រើសជាតិខែកញ្ញានោះទេ។ ដើម្បីការពារភាគីទាំងអស់ រួមទាំងជនរងគ្រោះ កីឡាករខ្លួនឯង រួមទាំងសមាគមបាល់ទាត់ផងដែរ ហើយក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ក៏​បាន​ប្រកាស​ហៅ​ខ្សែ​ប្រយុទ្ធ Gabriel Jesus របស់ Arsenal ជា​អ្នក​ជំនួស​ដែរ។