មួន និមល គឺជាកីឡាករម្នាក់ដែលយុវជនអ្នកស្នងវិស័យកីឡាបាល់ទះកម្ពុជាត្រូវទុកជាគំរូ…

ជាការវិស័យកីឡាបាល់ទះក្នុងប្រទេសកម្ពុជាពិតជារីកចម្រើនលឿនហួសពីការរំពឹងទុក ដោយកីឡាករម្នាក់ៗក៏មានទីផ្សាចេញទៅប្រកបអាជីពក្រៅប្រទេសច្រើនជាងមុនផងដែរ ក៏ប៉ុន្តែនៅតែមានកីឡាករមួយចំនួនតូចដែលអ្នកគាំទ្រមិនពេញចិត្តហើយរិះគន់ជាបន្តបន្ទាប់ទាំងន័យអភិវឌ្ឍនិងន័យជាន់ពន្លិច។

យ៉ាងណាមិញសម្រាប់កីឡាករបាល់ទះជម្រើសជាតិកម្ពុជាទាំងអស់បើយើងនិយាយអំពីគុណភាពម្នាក់ៗពិតណាស់គឺមានចំណុចល្អរៀងៗខ្លួន ដោយឡែកកីឡាករដែលយើងសង្ខេបឃើញថារាល់ការប្រកួតក្នុងពានរង្វាន់ធំៗ អ្នកគាំទ្រតែងតែរិះគន់ច្រើនជាងគេគឺប្រាកដណាស់ច្បាស់ជាកីឡាករមួន និមល ដែលមានអ្នករិះគន់ជាបន្តបន្ទាប់។

ទោះបីជាយ៉ាងណាក៏ដោយបើទោះបីជាអ្នកគាំទ្រធ្វើការរិះគន់ឥតឈប់ឈរក៏ពិតមែន តែកីឡាករមួន និមលនៅតែមានឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗមិនដែលខកខាន់ឡើយ ព្រោះគ្រូបង្វឹកដឹងថាអ្វីដែលនិមលមានគឺជាចំណុចដែលក្រុមទាំងមូលត្រូវការ។

គួរបន្ថែមផងដែលកីឡាករថ្នាលបាល់ទះកម្ពុជាជំនាន់ក្រោយគួរតែយកគំរូតាមកីឡាករមួន និមល ក៏ព្រោះកីឡាករជំនាញ់ដេញបាល់លឿនរូបនេះបើទោះបីជាមានការមិនពេញចិត្តពីសំណាក់អ្នកគាំទ្រដោយការរិះគន់បែបជាន់ពន្លិចក្ដី និមលនៅតែព្យាយាមហ្វឹកហាត់ខ្លាំងជាមួយក្រុម ហើយរឿងដែលគ្រូបង្វឹកម្នាក់ៗមិនមើលរំលងសម្ថតភាពរបស់មួន និមល នោះគឺគេតែងធ្វើស្វ័យហ្វឹកហាត់ដោយខ្លួនឯកជាប្រចាំតែម្ដង៕