រឿងគួរឱ្យចាប់អារម្មណ៍ 3 នៅពេលដែល Barcelona បានយកឈ្នះ Bayern Munich

Barcelona បានបំបាក់ក្រុមភ្ញៀវ Bayern Munich ដោយជោគជ័យជាមួយនឹងលទ្ធផល 4-1 ដោយ Raphinha គឺជាកីឡាករឆ្នើមរបស់ Barcelona តាមរយៈការស៊ុតបញ្ចូលទីបាន Hat-trick ។

ទាំងនេះជាស្ថិតិ 3 គួរឱ្យចាប់អារម្មណ៍ នៅក្នុងការប្រកួត ៖

1. Raphinha បានក្លាយជាកីឡាករទីបួនក្នុងប្រវត្តិសាស្ត្រ Champions League ដែលអាចស៊ុតបញ្ចូលទីបាន Hat Trick ទល់នឹង Bayern Munich បន្ទាប់ពី Roy Makaay ក្នុងឆ្នាំ 2002, Sergio Aguero ក្នុងឆ្នាំ 2014 និង Cristiano Ronaldo ក្នុងឆ្នាំ 2017។

2. Barcelona បានបញ្ចប់កំណត់ត្រាការចាញ់ 6 ប្រកួតចុងក្រោយ ទល់នឹង Bayern Munich ក្នុងពានរង្វាន់ UEFA Champions League ។

3. Lamine Yamal បានបង្ហាញខ្លួនជាលើកទី 10 របស់គាត់ក្នុងនាមជាកីឡាករចាប់ផ្តើមនៅក្នុងក្របខ័ណ្ឌ Champions League ដោយក្លាយជាកីឡាករវ័យក្មេងបំផុតដែលមានកំណត់ត្រាចាប់ផ្តើមចំនួន 10 នៅក្នុងការប្រកួតនេះ (17 ឆ្នាំ 102 ថ្ងៃ) ។