* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
មិនធម្មតា!! កម្ពុជាដណ្ដើមបានមេដាយសរុប ៣៣ គ្រឿងក្នុងព្រឹត្តិការណ៍ជើងឯកឃីកបុកស៊ីងអាស៊ី ២០២៤
ការប្រកួតព្រឹត្តិការណ៍ជើងឯកឃីកបុកស៊ីងអាស៊ី ២០២៤ (𝐀𝐬𝐢𝐚𝐧 𝐊𝐢𝐜𝐤𝐛𝐨𝐱𝐢𝐧𝐠 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬𝐡𝐢𝐩𝐬 𝟐𝟎𝟐𝟒) បានបិទបញ្ចប់យ៉ាងជោគជ័យហើយ កាលពីល្ងាចថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ ដោយម្ចាស់ផ្ទះកម្ពុជា បានឈ្នះមេដាយសរុប ៣៣គ្រឿង ក្នុងនោះ មានមេដាយមាស ៩គ្រឿង, ប្រាក់ ៤គ្រឿង និងសំរិទ្ធ ២០គ្រឿង។
ជាបញ្ជីឈ្មោះកីឡាករកម្ពុជា ដែលឈ្នះមេដាយមាស៖
1. កីឡាករ សុខ រិទ្ធ
2. កីឡាករ ហ៊ឹម គឹមរៀង
3. កីឡាករ ខាំ កូនខ្លា
4. កីឡាករ ខាំ ខ្លានាង
5. កីឡាករ ឆុង វិសាល
6. កីឡាការិនី ទូច ចាន់វត្តី
7. កីឡាការិនី នៅ ស្រីពៅ
8. កីឡាការិនី ឆា ចាន់ដេង
9. កីឡាការិនី ទួន ស្រីពីន ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំមួយនេះ មានកីឡាករជម្រើសជាតិជាង ៦០០នាក់ មកពី ២២ប្រទេសផ្សេងគ្នា ដែលធ្វើការប្រកួតក្នុងសង្វៀនជើងឯកឃីកបុកស៊ីងអាស៊ី ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។