Inter Miami បដិសេធព័ត៌មាននៃផែនការ ប្រកួតមិត្តភាពជាមួយ Al-Nassr....

ក្រុម Inter Miami បដិសេធ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​គាត់​ត្រៀម​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​សម្រាប់​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​ពិសេស​ជាមួយ Al-Nasser។

កន្លង​មក​មាន​ព័ត៌មាន​ថា​ នឹងមានការប្រកួតពិសេសមួយដែលមានឈ្មោះថា "The Last Dance" ដែលគេរំពឹងថាជាគាំរប្រកួតចុងក្រោយដែលអ្នកគាំទ្របាល់ទាត់នឹងឃើញកីឡាករឆ្នើមពីររូបក្នុងសម័យនេះ គឺ Lionel Messi និង Ronaldo ជួបគ្នានៅលើទីលានដែលបង្ករអោយមានការភ្ញាក់ផ្អើលពីអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។

ទោះ​ជា​យ៉ាង​ណា អ្នក​គាំទ្រ​បាល់ទាត់​បានត្រឹកខកចិត្ត ខណៈ​ដែល Inter Miami បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បញ្ជាក់​ថា​ព័ត៌មាន​នេះ មិនពិតនោះទេ។

គួរបញ្ជាក់ថា Messi និង Ronaldo ធ្លាប់​បាន​ជួប​គ្នា​នៅ​អារ៉ាប៊ីសាអូឌីត​កាល​ពី​ខែ​មករា ដោយ Messi លេង​ឱ្យ​ក្លឹប​របស់​គេ​នៅ​ពេល​នោះ Paris Saint-Germain ប៉ះ​ជាមួយ​នឹង​ក្រុម​តារា​ទាំង​អស់​នៃ​លីគ​អារ៉ាប៊ីសាអូឌីត ដោយ Cristiano Ronaldo ​ជា​ប្រធាន​ក្រុម។