មកស្គាល់កីឡាករចូលសញ្ជាតិខ្មែរបួនរូបដែលអ្នកគាំទ្ររំពឹងថាអាចជួយក្រុម...

ជាការពិតមិនថានៅប្រទេសណានោះទេគឺតែងតែមានកីឡាករចូលសញ្ជាតិដូចៗគ្នា ហើយកម្ពុជាយើងមួយរយៈចុងក្រោយនេះមានកីឡាករចូលសញ្ជាតិជាហូរហែរ ដែលនេះក៏ជាកត្តាជំរុញចិត្តអោយកីឡាករម្នាក់ៗកាន់តែខំប្រឹងទ្វេដងដើម្បីទទួលឳកាសលេងតំណាងអោយជាតិ។

យ៉ាងណាមិញក្នុងអត្ថបទនេះអេតមីននិងលើកយកកីឡាករឆ្នើមៗដែលទទួលបានសញ្ជាតិខ្មែរ៤រូបដែលរំពឹងនិងជួយក្រុមជម្រើសជាតិអោយកាន់តែប្រសើរឡើងមកជម្រាបជូនបងប្អូនទាំងអស់គ្នា ដោយនាក់ទាំងបួននោះរួមមាន៖

ទី៤ កីឡាកររបស់ក្លឹបភ្នំពេញក្រោន Yudai Ogawa គឺជាកីឡាករបរទេសដំបូងគេដែលទទួលបានសញ្ជាតិខ្មែរ ដោយកាលពីឆ្នាំ២០២៣កន្លងទៅខ្សែបម្រើវ័យ២៧ឆ្នាំដែលកាន់សញ្ជាតិដើមជប៉ុនរូបនេះបានសម្រេចចូលសញ្ជាតិខ្មែរជាផ្លូវកាល។

ទី៣ កីឡាករ Privat Mbarga ដែលមានសញ្ជាតិដើមជាជនជាតិកាមេរ៉ូន ហើយតាមរយៈការរស់នៅក្នុងទឹកដីកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំរូបគេក៏ទទួលបានសញ្ជាតិខ្មែរជាផ្លូវកាលក្នុងឆ្នាំ២០២៣ ខណៈបច្ចុប្បន្នអាជីពបាល់ទាត់របស់គេមានភាពល្អប្រសើរផងដែលជាមួយក្លឹបបាល់ Bali United របស់ប្រទេសឥណ្ឌូនេស៊ី។

ទី២ កីឡាកររបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង Hikaru Mizuno ទទួលបានសញ្ជាតិខ្មែរជាផ្លូវកាលក្នុងឆ្នាំ២០២៤នេះ ហើយកីឡាករសញ្ជាតិដើមជប៉ុនវ័យ៣២ឆ្នាំរូបនេះក៏អាចជាផ្នែកមួយយ៉ាងសំខាន់ផងដែលក្នុងក្រុមជម្រើសជាតិកម្ពុជាប្រសិនបើគាត់មានឳកាសជាតិជម្រើសជាតិ។

និងទី១ ខ្សែការពារឆ្នាំរបស់ក្លឹបយក្សវិសាខា Mohammed Khan ឬហៅថាកាន់ ម៉ូ ដែលទទួលបានសញ្ជាតិខ្មែរកាលពីពេលថ្មីៗនេះ ហើយកីឡាករសញ្ជាតិដើម អាហ្វ្រិកខាងត្បូងរូបនេះក៏ត្រូវបានអ្នកគាំទ្ររំពឹងថារូបគេនិងជួយក្រុមជម្រើសជាតិកម្ពុជាបានច្រើនក្នុងតំបន់ការពារ។

គួរបន្ថែមផងដែលថាសម្រាប់អេតមីនកីឡាករទាំងបួនរូបខាងលើសុទ្ធសឹងតែជាកីឡាករសំខាន់ តើបងប្អូនយល់ឃើញបែបណាបើពួកគាត់បង្ហាញវត្តមានអោយក្រុមជម្រើសជាតិកម្ពុជាសម្រាប់ការប្រកួតតទល់ជាមួយក្រុមជម្រើសជាតិស្រីលង្កានាខែកញ្ញាខាងមុខ?