Raphael Varane និងអវត្តមានរហូតដល់ World Cup ខណះដែល Cristiano Ronaldo ត្រលប់មកមកហ្វឹកហាត់ក្នុងក្រុមវិញ

ខ្សែការពារ​កណ្តាល​រប​ស់​ក្រុម​ជម្រើសជាតិ​បារាំង Raphael Varane នឹង​បន្ត​អវត្តមាន​ពី​ក្រុម​បិសាច​ក្រហម Manchester United ដល់ World Cup ខណៈ Cristiano Ronaldo ត្រលប់​មក​ហ្វឹក​ហាត់​វិញ ហើយក៏​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​ត្រៀម​ការប្រកួត​នៅរាត្រី​នេះក្នុងក្របខណ្ឌ UEFA Europa League​។



Raphael Varane បានទទួល​រងរបួស​ជើង​អំឡុង​ការប្រកួត​ដែល Manchester United ស្មើ​គ្នានៅ​ទឹកដី Chelsea សប្តាហ៍​មុន ដោយលោក Erik ten Hag គ្រូបង្វឹករបស់ក្រុម United បានបញ្ជាក់ថា៖ "Varane មិនស្ថិតនៅក្នុងក្រុមទេ។ គាត់នឹងអវត្តមានរហូតដល់ការប្រកួត World Cup" ។


សម្រាប់Ronaldo បាន​បដិសេធ​មិន​ផ្លាស់ប្តូរ​ចូល​នៅ​ចុង​ម៉ោង​ពេល Manchester United យកឈ្នះ Tottenham Hotspur កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ហើយ​ក្រោយមក​ក៏ត្រូវ​បាន​ដក​ឈ្មោះ​ពី​បញ្ជី​ក្រុម​ពេល​ស្មើ​នៅ​ទឹកដី Chelsea កាលពី​ថ្ងៃ​សៅរ៍​។​ ​