អវត្តមានសិស្សច្បងធំ CV11 នឹង សឿយ វិសាល ក្នុងបញ្ជីឈ្មោះកីឡាករឈុតធំកម្ពុជាត្រៀមប្រកួតជាមួយ ម៉ុងហ្គោលី

សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសពីបញ្ជីឈ្មោះកីឡាករទាំង ២៦ នាក់ត្រៀមការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ជាមួយនឹងក្រុមជម្រើសជាតិ ម៉ុងហ្គោលី នៅថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។
យ៉ាងណាមិញកីឡាករទាំង ២៦នាក់ដែលបានប្រកាសនៅព្រឹកមិញនេះមាន ៖ 
អ្នកចាំទី៖ ហ៊ុល គីមហ៊ុយ ,អ៊ុំ វិចិត្រ, វិរៈ ដារ៉ា ។


ខ្សែការពារ ៖ សារ៉េត គ្រីយ៉ា, ប៊ីន ចន្ថាធារី, ស៊ិន សុផាន់ណាត់, តាំង ប៊ុនឆៃ, ណុប ដេវីត, ជា ច័ន្ទដារ៉ា, ហួត វ៉ាន់ណេត, យ៉ើ ម៉ូស្លីម, ឆុំ ភីសា, ផាច សុជាវីឡា ។


ខ្សែបម្រើ ៖ វ៉ាន់ តៃឡាម៉ី, អ៊ន ចាន់ប៉ូលីន, យូឌៃ អូកាវ៉ា, ថេឡរ នីកូឡាស់ ឌឿង, គឹម សុខយុទ្ធ, គង់ លីហ៊ួរ ។


ខ្សែប្រយុទ្ធ ៖ ម៉ាត់ នូរុណ, សៀង ចន្ធា, ចន្ថា ចន្ទាកា, សារ ទី, លឹម ពិសុទ្ធ, ញាណ សុស៊ីដាន, ផាន សុផេន ។

គួរបញ្ជាក់ថា ជំនួប​មិត្តភាព​នេះ ក៏​ជា​ការ​បើក​អោយ​អ្នក​ទាំង​ចូល​អង្គុយ​ទស្សនា​ជា​លើក​ដំបូង​ក្រោយ​ពេល​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបំពាក់កៅអីមានបង្អែកថ្មី ដែល​ស្រប​តាម​ស្តង់​ដា​គោល​ការ​ណ៍ FIFA និង AFC នៅពហុកីឡដ្ឋានជាតិ រួចរាល់ជាស្ថាពរ ហើយទីតាំងនេះ អាចផ្ទុកទស្សនិកជន ចូល​រួមទស្សនាសរុបចំនួន ៣០,០០០នាក់៕

Related