* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ស្ងាត់ៗខ្សែបម្រើ Southampton មួយរូបជិតតាមទាន់កំណត់ត្រាគ្រាប់បាល់ free kick របស់ David Beckham នៅ PL...
ប្រធានក្រុម Southampton កីឡាករអង់គ្លេសវ័យ 28 ឆ្នាំ James Ward-Prowse កំពុងតែខិតជិតតាមទាន់កំណត់ត្រាគ្រាប់បាល់ free kick របស់អតីតវីរបុរសក្រុមជម្រើសជាតិអង់គ្លេស នឹង Manchester United លោក David Beckham នៅក្នុងក្របខណ្ឌ Premier League ហើយ។ ក្រោយពីរូបគេរកបានគ្រាប់បាល់ដោយការទាត់ free kick បាន 15 គ្រាប់ នឹងលោក David Beckham រកបាន 18 គ្រាប់។
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករដែលរកបានគ្រាប់បាល់ដោយការទាត់ free kick បានច្រើនគ្រាប់បំផុតនៅក្នុងប្រវត្តិសាស្រ្ត Premier League៖
1. លោក David Beckham (សញ្ជាតិអង់គ្លេស) | រកបាន 18 គ្រាប់
2. កីឡាករ James Ward-Prowse (សញ្ជាតិអង់គ្លេស) | រកបាន 15 គ្រាប់
3. កីឡាករ Cristiano Ronaldo (សញ្ជាតិព័រទុយហ្គាល់) | រកបាន 12 គ្រាប់
4. លោក Thierry Henry (សញ្ជាតិបារាំង) | រកបាន 12 គ្រាប់
5. លោក Gianfranco Zola (សញ្ជាតិអុីតាលី) | រកបាន 12 គ្រាប់
6. លោក Sebastian Larsson (សញ្ជាតិស៊ុយអែត) | រកបាន 11 គ្រាប់
7. លោក Laurent Robert (សញ្ជាតិបារាំង) | រកបាន 11 គ្រាប់
8. លោក Morten Gamst Pedersen (សញ្ជាតិន័រវែស) | រកបាន 10 គ្រាប់
9. លោក Ian Harte (សញ្ជាតិសាធារណរដ្ឋអៀរឡង់) | រកបាន 10 គ្រាប់
10. លោក Frank Lampard (សញ្ជាតិអង់គ្លេស) | រកបាន 09 គ្រាប់
11. លោក Nolberto Solano (សញ្ជាតិប៉េរូ) | រកបាន 09 គ្រាប់
12. លោក Jamie Redknapp (សញ្ជាតិអង់គ្លេស) | រកបាន 09 គ្រាប់
