គ្រូព័រទុយហ្គាល់ក្លាយជាគ្រូទី7 ដែលបានប្រកាសលាលែងពីតំណែងក្រោយក្រុមរបស់ខ្លួនធ្លាក់ពី World Cup 2022...

សហព័ន្ធបាល់ទាត់ប្រទេសព័រទុយហ្គាល់ (FPF) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ក្រុមជម្រើសជាតិព័រទុយហ្គាល់បានសម្រេចចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Fernando Santos ហើយ។  ក្រោយពីព័រទុយហ្គាល់បានជ្រុះចេញពីពានរង្វាន់ World Cup ឆ្នាំ 2022 ត្រឹមវគ្គ 8 ក្រុមចុងក្រោយក្រោមថ្វីជើងម៉ារ៉ុក 1-0 កាលពីថ្ងៃសៅរ៍ ទី10 សប្ដាហ៍មុន។

Portugal confirm Fernando Santos exit after World Cup campaign that was  overshadowed by Cristiano Ronaldo drama | Goal.com UK
លោក Fernando Santos វ័យ 68 ឆ្នាំបានចូលកាន់តំណែងក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងឆ្នាំ 2014 និងបានដឹកនាំព័រទុយហ្គាល់ឱ្យឈ្នះពានរង្វាន់អន្តរជាតិជាន់ខ្ពស់ជាលើកដំបូងរបស់ពួកគេ នៅពេលដែលបានផ្តួលក្រុមជម្រើសជាតិបារាំងនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Euro 2016 នឹងឈ្នះពានរង្វាន់ UEFA Nations League ឆ្នាំ 2019 ផងដែរ។

Portugal Stuns Host France to Win Soccer Euro 2016 | Time

Football: Portugal's Nations League win is a statement of intent | The Star
លោក Fernando Santos បាននិយាយថា៖ “ការធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់គឺជា សុបិន្ត និងជាគោលដៅជីវិតដែលខ្ញុំបានបំពេញ”។

Santos: 'Este es el escenario ideal y lo que deseaba para el equipo'
ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសព័រទុយហ្គាល់ជាច្រើនបានរាយការណ៍ថា៖ គ្រូក្រុម AS Roma លោក Jose Mourinho គ្រូបង្វឹកជម្រើសជាតិអាយុក្រោម 21 ឆ្នាំព័រទុយហ្គាល់លោក Rui Jorge និងគ្រូក្រុម Lille លោក Paulo Fonseca កំពុងតែត្រូវបានគេចាត់ទុកថានឹងអាចក្លាយជាអ្នកជំនួសលោក Fernando Santos នៅក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់។

ខណៈដែលលោកគ្រូ Fernando Santos របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់បានក្លាយជាគ្រូបង្វឹកទី6 បន្ទាប់លោក Gerardo Martino (គ្រូម៉ិកស៊ិក), Roberto Martínez (គ្រូបែលហ្សិក), Paulo Bento (គ្រូកូរ៉េខាងត្បូង), Louis van Gaal (គ្រូហូឡង់),  Luis Enrique (គ្រូអេស្ប៉ាញ) នឹងលោក Tite (គ្រូប្រេសុីល) ដែលបានប្រកាសលាលែងពីតំណែងក្រោយពីក្រុមរបស់ខ្លួនបានបញ្ចប់ភារកិច្ចនៅក្នុងពានរង្វាន់ FIFA World Cup Qatar 2022 នេះ។

Tite steps down as Brazil coach after Croatia defeat and World Cup exit -  Mirror Online

Related