* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
សមាគមកីឡាបាល់ទាត់ថៃ និងក្លឹប Buriram Utd បានប្រកាសពីផែនការដែលដាក់ឈ្មោះថា "Blue Lock" ដើម្បីនាំយុវជនថៃទៅប្រកួត U20 World Cup 2025
នៅថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2022 នាយឧត្តមសេនីយ៍ Somyot Phumphanmuang ប្រធានសមាគមបាល់ទាត់ថៃរួមជាមួយលោក Newin Chidchob ប្រធានក្លឹប Buriram United នឹងគ្រូបង្វឹកយុវជនអាយុក្រោម ១៨ ឆ្នាំ ចូលរួមសន្និសីទសារព័ត៌មាន អំពីកិច្ចការសហការគ្នាបង្កើតកីឡាករវ័យក្មេងនឹងហ្វឹកហាត់ជាមួយគ្នារយៈពេល 3 ឆ្នាំនៅមជ្ឈមណ្ឌលហ្វឹកហាត់ក្លិប Buriram ដើម្បីក្លាយជាក្រុមមួយដែលជាប់ចំណាត់ថ្នាក់លេខ១០ នៅអាស៊ី ។
ខាងក្រោមនេះគោលដៅនៃផែនការសំខាន់ៗ ដើម្បីនាំថៃទៅ U20 World Cup 2025 ៖
▪️CHANGE ៖ ការផ្លាស់ប្តូរនៅក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍន៍បញ្ញា រូបវន្ត និងបច្ចេកទេស។
▪️KINGS OF ASEAN ៖ នាំក្រុមជម្រើសជាតិថៃត្រឡប់ទៅទីតាំងដើមវិញ និងបង្កើតភាពរីករាយសម្រាប់អ្នកគាំទ្របាល់ទាត់។
▪️JUMP ៖ ឆ្ពោះទៅមុខជាមួយនឹងស្តង់ដារដែលអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសឈានមុខក្នុងអាស៊ីដូចជា ជប៉ុន កូរ៉េ។
▪️CONSISTENCY ៖ ភាពជាប់លាប់គឺជាគន្លឹះក្នុងការអភិវឌ្ឍន៍បាល់ទាត់រយៈពេលវែង។ ការឈានទៅដល់កម្រិតសកលជាជំហានមួយសម្រាប់កីឡាករនាពេលអនាគត។
សម្រាប់ក្លិប Buriram United នឹងរ៉ាប់រងចំណាយទាំងស្រុងនៃគម្រោងនេះ។ ជាដំបូងវគ្គជម្រុះនឹងមានកីឡាករចំនួន 200 នាក់ចូលរួម បន្ទាប់មកកាត់បន្ថយមកត្រឹម 100 នាក់ ហើយចុងក្រោយមានតែ 20 នាក់ប៉ុណ្ណោះដែលមានឈ្មោះជាកីឡាករអាជីពកម្រិតខ្ពស់។