សុបិន្តហោះទៅលេង World Cup របស់អ្នកចាំទីប៉ូឡូញម្នាក់ ត្រូវបានរសាត់បាត់ទៅវិញ នៅថ្ងៃប្រកួតចុងក្រោយក្នុងលីគ...

អ្នកចាំទីរបស់ក្រុម Spezia ដែលជាក្រុមស្ថិតនៅក្នុងលីគកំពូលប្រទេសអុីតាលី Seria A គឺកីឡាករ Bartlomiej Dragowski ត្រូវមានវាសនាហោះទៅលេងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2022 នេះ ជាមួយក្រុមជម្រើសជាតិប៉ូឡូញទៅហើយហ្នឹង ប៉ុន្តែបែរជារូបគេបានជួបរឿង ដ៏គួរអោយសោកស្ដាយបំផុតមួយ នៅថ្ងៃចុងក្រោយមុនលីគសម្រាក ដើម្បីប្រកួត World Cup។

ដោយអ្នកចាំទី Bartlomiej Dragowski បានរងរបួសបាក់កជើងយ៉ាងធ្ងន់ធ្ងរអំឡុុងការប្រកួតដែលក្រុម Spezia បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Hellas Verona 2-1 កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញនេះ។ ដែលវាបានធ្វើអោយសុបិន្តហោះទៅលេង World Cup របស់អ្នកចាំទីប៉ូឡូញរូបនេះ បានរសាត់បាត់ទៅវិញភ្លាមៗ។


សម្រាប់អ្នកចាំទីទាំង 3 រូបដែលក្រុមជម្រើសជាតិប៉ូឡូញបានកោះហៅទៅកាន់ World Cup 2022 នៅប្រទេសកាតាដំបូងឡើយនោះរួមមាន៖ អ្នកចាំទី Wojciech Szczęsny (Juventus), Łukasz Skorupski (Bologna) នឹង Bartłomiej Drągowski (Spezia) ដែលមានរបួសបាក់កជើងនេះ។ អ្នកចាំទីដែលត្រូវបានកោះហៅយកទៅជំនួស Drągowski នោះគឺអ្នកចាំទី Kamil Grabara របស់ក្រុម Copenhagen។

Related