ក្រុមជម្រើសជាតិឈុតធំកម្ពុជា បានបន្តធ្លាក់នូវចំណាត់ថ្នាក់ក្នុងតារាង 𝗙𝗜𝗙𝗔 𝗪𝗼𝗿𝗹𝗱 𝗥𝗮𝗻𝗸𝗶𝗻𝗴 ទៀតហើយ

ក្រុមជម្រើសជាតិឈុតធំកម្ពុជា បានធ្លាក់ចំណាត់ថ្នាក់ពីលេខ 𝟭𝟴𝟬 ទៅដល់ចំណាត់ថ្នាក់លេខ 𝟭𝟴𝟭 នៅក្នុងតារាង 𝗙𝗜𝗙𝗔 𝗪𝗼𝗿𝗹𝗱 𝗥𝗮𝗻𝗸𝗶𝗻𝗴 ។

យ៉ាងណាមិញបើយើងសង្កេតទៅមើលការប្រកួតរបស់កម្ពុជា នៅ 6 ប្រកួត ចុងក្រោយក៏មិនសូវជាល្អនោះទេ ពោលគឺ ឈ្នះ 2ប្រកួត ចាញ់ 2ប្រកួត នឹងស្មើរ 2ប្រកួត ។

បើយើងក្រឡេកទៅមើលការកំណត់របស់ FIFA, ពិន្ទុរកបានរបស់ក្រុមនានាគឺអាស្រ័យលើចំណាត់ថ្នាក់របស់គូប្រជែង។ មានន័យថា បើក្រុមមានចំណាត់ថ្នាក់ខ្ពស់ យកឈ្នះក្រុមដែលមានចំណាត់ថ្នាក់ទាប ពួកគេក៏បានទទួលពិន្ទុតិចទៅតាមនោះ។ ប៉ុន្តែបើពួកគេចាញ់វិញ ពួកគេក៏បាត់បង់ពិន្ទុច្រើនទៅតាមនោះដូចគ្នា។
 

លើសពីនេះទៅទៀត ការប្រកួតលក្ខណៈមិត្តភាព លែងសូវទទួលបានពិន្ទុដូចមុនហើយ ខណៈការប្រកួតក្នុងពានរង្វាន់ណាមួយដែលមានការទទួលស្គាល់ត្រឹមត្រូវ គឺកាន់តែមានសារសំខាន់ក្នុងការយកពិន្ទុ។