Cristian Roque បង្ហាញឈ្មោះមិត្តរួមក្រុមវ័យក្មេងពីររូបដែលគេចាត់ទុកថាជាកីឡាករដ៏អស្ចារ្យ…

ជាការពិតខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹបព្រះខ័នរាជស្វាយរៀងកីឡាករ Cristian Roque ហាក់សម្រប់ខ្លួនបានយ៉ាងឆាប់រហ័សជាមួយក្លឹប ហើយទាក់ទងទៅនឹងរឿងនេះ Cristian បានបង្ហើបនូវកត្តាជាច្រើនដែលធ្វើអោយគេងាយសម្របខ្លួនបានលឿនបែបនេះ។

យ៉ាងមិញតាមរយៈការឆ្លើយឆ្លងក្នុងសារអេឡិចត្រនិច Cristian បាននិយាយថាពីមួយថ្ងៃទៅមួយថ្ងៃចាប់តាំងពីផ្លាស់ចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ទាំងកីឡាករ ទាំងអ្នករាល់គ្នានៅក្នុងក្រុមតែងតែផ្ដល់នៅទំនុកចិត្តដល់គេជានិច្ច បូករួមជាមួយការព្យាយាមហ្វឹកហាត់និងស្វែងយល់អំពីរបៀបលេងរបស់ក្រុមទាំងមូលទើបរូបគេកាន់យល់ចិត្តគ្នាបែបនេះលើទីលាន។

យ៉ាងណាក្ដីលើសពីនោះទៅទៀតខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះក៏បានបង្ហើបឈ្មោះកីឡាករកម្ពុជាពីររូបដែលមានភាពស្និតស្នាលជាមួយគេខ្លាំងនិងជាកីឡាករដ៏អស្ចារ្យសម្រាប់គេផងដែរ។ ដោយ Cristian បាននិយាយបែបនេះថា “ មកដល់ពេលនេះខ្ញុំកាន់តែស្និទ្ធស្នាលជាមួយកីឡាករគីម សុខយុទ្ធ និង មីន រតនៈ ពួកគេមានភាពរស់រាយហើយទម្រង់លេងរបស់ពួកគេក៏រស់រវើក ពួកគេតែងតែរក្សាភាពសប្បាយរីករាយនិយាយលេង យើងតែងតែរួមគ្នាហ្វឹកហាត់ជានិច្ច សម្រាប់ខ្ញុំ សុខយុទ្ធនិងរតនៈក្រៅពីជាកីឡាករឆ្នើម ពួកគេក៏ជាមនុស្សអស្ចារ្យផងដែរ ”។

គួរបន្ថែមផងដែលថាមច្ឆិតាធំរបស់កីឡាករ Cristian Roque ក្នុងរដូវកាលនេះគឺគេពិតជាចង់ឈ្នះជើងឯកលីគកំពូលកម្ពុជារដូវកាលនេះខ្លាំងមែនទែន ហើយខ្សែប្រយុទ្ធលេងល្បឿនរូបនេះក៏រពឹងព្យាយាមធ្វើអោយបានល្អដើម្បីប្រជែង Top Scorer ក្នុងក្របខណ្ឌ CPL រដូវកាល២០២៤-២០២៥ផងដែរ៕