កីឡាករកូតាអាស៊ាន២រូបដែលជោគជ័យក្នុងអាជីពបាល់ទាត់នៅកម្ពុជា

កីឡាករ ឡាវ Bounphachan  Bounkong នឹងកីឡាករ ទីម័រខាងកើត ​អ្នក​ចាំទី Georgino Mendoca សុទ្ធសឹងតែបានជួយអោយក្រុមរបស់ខ្លួនបានឈ្នះជើងឯក នៅរដូវកាលដំបូងក្នុងការមកប្រកបអាជីពបាល់ទាត់នៅកម្ពុជា ។

ជាក់ស្ដែង កីឡាករ​ Bounphachan សញ្ជាតិ​ឡាវ​ បានជួយអោយក្លឹបព្រះខ័នរាជស្វាយរៀងឈ្នះ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា 2023-2024 រួមទាំងពានរង្វាន់សម្ដេច អគ្គមហាសេនាធិបតី តេជោ ហ៊ុនសែនលើកទី១៧ ទៀតផង ។ ចំណែកកីឡាករ​អ្នក​ចាំទី Georgino Mendoca សញ្ជាតិ​ទីម័រខាងកើត ក៏ជាចំណែកដ៏សំខាន់ក្នុងការជួយក្រុម Life football club ឈ្នះ​ពានរង្វាន់​លីគ 2 កម្ពុជា​ ហើយក៏ត្រៀមសម្រាប់ការប្រកួតប្រជែងលីគកំពូលកម្ពុជា រដូវកាល ២០២៤-២០២៥ ផងដែរ ។

គួរបញ្ជាក់ថា ជម្រើស​ជើង​ឯក​ជាតិ ខេមបូឌានព្រីមៀរលីគ រដូវ​កាល​ ២០២៣-២៤ បាន​បង្កើត​កូតា​កីឡាករ​បរទេស​ថ្មី​​មួយ​គឺ​តម្រូវ​ឲ្យ​មាន​កីឡាករ១​រូប​​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​​ក្នុង​ចំណោម​កីឡាករ​បរទេស​៦​រូប​​ដែល​ក្លិប​នីមួយ​ៗ​អាច​ចុះ​បញ្ជី​បាន។