ព្រោះភារកិច្ចដ៏សំខាន់មួយនេះទើបធ្វើអោយកីឡាករសឿយ វិសាល មិនមានឈ្មោះក្នុង...

ខ្សែការពារឆ្នើមក៏ដូចជាប្រធានក្រុមព្រះខ័នរាជស្វាយរៀងនិងជាប្រធានក្រុមជម្រើសជាតិកម្ពុជាកីឡាករសឿយ វិសាល ពុំឈ្មោះឡើយក្នុងក្រុមជម្រើសជាតិគោព្រៃកម្ពុជា ដែលនេះបង្កការភ្ញាក់ផ្អើរជាខ្លាំងដល់អ្នកគាំទ្រ 

ព្រោះថ្មីៗនេះខ្សែការពារឆ្នើមខាងលើទើបតែជួយក្លឹមអាណាព្យាបាលរបស់ខ្លួនឈ្នះពានពីរក្នុងមួយរដូវកាល តែបែរជាគ្មានឈ្មោះលេងតំណាងជូនជាតិទៅវិញ។

យ៉ាងណាមិញជុំវិញរឿងនេះអតីតប្រធានក្រុមជម្រើសជាតិកម្ពុជាបានបង្ហើបអំពីមូលហេតុដែលរូបគេមិនស្ថិតក្នុងបញ្ជីជម្រើសជាតិប្រាប់ទៅកាន់បណ្ដាលសារពត៌មានថា ការអវត្តមានរបស់ខ្លួនមិនមែនដោយសារតែគ្រូបង្វឹកមិនជ្រើសរើសឬដោយសារមានបញ្ហារបួសនោះ គ្រប់យ៉ាងដោយសារតែខ្លួនមានភារិក្ចត្រូវមើលថែភរិយាជិតសម្រាលនាពេលឆាប់ៗខាងមុខ។

ទោះបីជាយ៉ាងណាក៏ដោយខ្សែការពារជំនាញ់ជើងឆ្វេងសឿយ វិសាល ក៏ជាកីឡាករដែលបង្ហាញខ្លួនអោយក្រុមជម្រើសជាតិកម្ពុជាបានច្រើនជាងគេផងដែរ បើយើងរាប់តែការប្រកួតដែលទទួលស្គាល់ដោយ FIFA។

គួរបន្ថែមផងដែលថាទោះបីជាក្រុមជម្រើសជាតិកម្ពុជាអវត្តមានខ្សែការពារឆ្នើមសឿយ វិសាល ក៏ដោយ តែសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ Vattanac International Friendly Match ជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខអ្នកគាំទ្រគោព្រៃកម្ពុជាសង្ឃឹមថាទទួលបានលទ្ធផលល្អទៅចុះដើម្បីជាទុនឆ្ពោះទៅមុខបន្ត៕