* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Harry Kane នឹងផុតកុងត្រាជាមួយ Tottenham នៅឆ្នាំ 2024 ប៉ុន្តែក្លឹបមិនមានបំណងលក់គាត់ទៅឱ្យគូប្រជែងរួមលីគទេ
ក្លិប Tottenham Hotspur មិនមានចេតនាលក់ Harry Kane ទៅឱ្យគូប្រជែង Premier League គឺក្លិប Manchester United ទេ បើទោះបីជាកីឡាករនៅសល់កុងត្រាមួយឆ្នាំទៀតក៏ដោយ នេះបើយោងតាមកាសែត The Times ។
កីឡាករវ័យ 29 ឆ្នាំមានកិច្ចសន្យាជាមួយក្លិប Tottenham Hotspur រហូតដល់ឆ្នាំ 2024 ចំពេលមានពាក្យចចាមអារ៉ាមថាបិសាចក្រហមចង់ធ្វើការផ្លាស់ប្តូរនៅរដូវក្តៅនេះ។អនាគតរយៈពេលវែងរបស់ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសនៅតែមិនប្រាកដប្រជា។ នៅពេលដែលគាត់មិនមានទំនោរក្នុងការបន្តកុងត្រាថ្មីជាមួយ Spurs ប៉ុន្តែដំណឹងនេះនៅតែត្រៀមបន្តនៅជាមួយក្លឹបដដែល។ ប៉ុន្តែបញ្ហានៅត្រង់ថា វាទាមទារឱ្យមានការជោគជ័យជាក់ស្តែង។
ស្ថានភាពរបស់ Kane ជាមួយ Spurs វាស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងជិតស្និទ្ធរបស់ក្លិប Manchester United ប៉ុន្តែក្លឹប Spurs មិនមានចេតនាលក់ទៅឱ្យគូប្រជែងរបស់ពួកគេនៅក្នុងលីកតែមួយនោះទេ។ ក្រៅពី Kane ក្លឹប Manchester United ក៏មានព័ត៌មានចាប់អារម្មណ៍លើ Victor Osimhen ខ្សែប្រយុទ្ធ Napoli ម្នាក់ទៀតផងដែរ។
ថ្មីៗនេះ Kane បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Spurs ជាមួយនឹង 267 គ្រាប់ លើសអ្នកកាន់កំណត់ត្រាមុន Jimmy Greaves ខណៈដែលគាត់ឈរនៅលេខ 3 ក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលនៅ Premier League ជាមួយនឹងការស៊ុតបញ្ចូលទីសរុបចំនួន 200 គ្រាប់មាន តាមពីក្រោយ Wayne Rooney (208 គ្រាប់) និង Alan Shearer (260 គ្រាប់)។