* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ប្អូនប្រុស Mbappe និយាយបែបនេះក្រោយបងប្រុសនិយាយប្រាប់មិត្តរួមក្រុមថា…
កីឡាករ Ethan Mbappe ដែលយើងស្គាល់ថាជាប្អូនប្រុសបង្កើតរបស់កីឡាករ Keylian Mbappe បច្ចុប្បន្នរូបគេកំពុងសម្រួចអាជីពរបស់ខ្លួនក្នុងក្លឹប PSG ជាមួយបងប្រុស ហើយ Ethan Mbappe កន្លងមកក៏ត្រូវបានសារពត៌មានមួយចំនួនចុះផ្សាយផងដែលថារូបគេអាចនិងចាកចេញពី PSG តាមបងប្រុសរបស់គេ។
យ៉ាងណាមិញតាមរយៈការបញ្ជាក់អោយដឹងពីសំណាក់សារពត៌មាន La Parisien បានបង្ហើបអោយដឹងថាកីឡាករ Ethan Mbappe បញ្ជាក់ថាគាត់មិនចាកចេញពីក្លឹប PSG តាមបងប្រុសរបស់គាត់ Kylian Mbappe នៅរដូវក្តៅខាងមុខនោះទេ។ ដែលនេះមានន័យថា Keylian Mbppe ច្បាស់ជាចាកចេញពី PSG នាពេលខាងមុខនេះ។
គួរបន្ថែមផងដែលថាកាលពីថ្ងៃសុក្រខែកម្ភៈកន្លងទៅ កីឡាករ Kylian Mbappe បានប្រាប់ទៅកាន់មិត្តរួមក្រុមក្នុងពេលហ្វឹកហាត់ថាគាត់នឹងចាកចេញពីក្លឹបនៅចុងរដូវកាលនេះ៕