មកស្គាល់ប្រវត្តិក៏ដូចជាបទពិសោធន៍ខ្លះៗរបស់កីឡាករកូនកាត់ខ្មែរ-អាមេរិក Micah Burton…

ជាការពិតកីឡាករមួយរូបរបស់ក្រុមជម្រើសជាតិអាមេរិកអាយុក្រោយ១៧ឆ្នាំកីឡាករ Micah Burton ត្រូវបានគេស្គាល់ថាជាកីឡាករម្នាក់ដែលជាប់ឈាមជ័រជាជនជាតិខ្មែរ ព្រោះម្ដាយរបស់គេគឺជាជនជាតិខ្មែរ។

យ៉ាងណាមិញថ្ងៃនេះក្រុមការងារនិងបង្ហាញត្រួសៗអំពីប្រវត្តិក៏ដូចជាបទពិសោធន៍របស់យុវជនវ័យក្មេងរូបនេះចែកជូនទៅកាន់ដល់បងប្អូនប្រិយមិត្តអោយបានជ្រាប។ 

យ៉ាងណាក្ដីយុវជនវ័យក្មេងរូបនេះកើតនៅក្នុង២០០៦ នារដ្ឋ​មីនីសូតា សហ​រដ្ឋ​អាមេរិក ដោយម្ដាយរបស់ Micah មានឈ្មោះថា ​​​​​​​ស្រី​ សាមី​ អ្នកស្រីគឺជាជនជាតិខ្មែរ។ ដោយឡែកបទពិសោធន៍លើទីលានវិញ Micah Burton បង្ហាញ​ខ្លួន​ឲ្យ​ U17 សហរដ្ឋ​អាមេរិក​បាន​18ប្រកួត ទាត់បាល់​បញ្ចូល​ទី​5គ្រាប់ ខណៈបច្ចុប្បន្នយុវជនវ័យក្មេងរូបនេះសព្វថ្ងៃ​គាត់​កំពុង​លេង​ឲ្យ​ក្លិប​ Austin FC II​ នៃ​លីគ​លំដាប់​ទី 3 MLS Next Pro​ របស់​សហរដ្ឋ​អាមេរិក​។

គួរបន្ថែមផងដែលថាកាលពីពេលថ្មីៗនេះ Micah Burton ក៏បានរួមចំណែកស៊ុតបញ្ចូលទីយ៉ាងល្អទៅលើក្រុមជម្រើសជាតិកាណាដា ខណៈជំនួបដែលក្រុមជម្រើសជាតិអាមេរិកអាយុក្រោម១៧ឆ្នាំបានយកឈ្នះទៅលើក្រុមជម្រើសជាតិជាតិកូរ៉េខាងត្បូង U17 ៣ទល់និង១កន្លងទៅរូបគេមិនបានរកគ្រាប់បាល់ទេ ផ្ទុយទៅវិញ Micah បាន​ផ្លាស់​ប្តូរ​ចូល​នៅ​នាទី​78 ហើយ​ទទួល​បាន​កាត​លឿង​1នៅ​នាទី​90+2៕