* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ហេតុអ្វីបានជាក្រោយមានកីឡដ្ឋានផ្ទាល់ខ្លួនក្លឹបបាល់ទាត់ណាហ្គាវើល៍ធ្លាក់ជើងដល់ម្លឹង?
ក្លឹបបាល់ទាត់ណាហ្គាវើល៍គឺជាក្លឹបថ្មីថ្មោងមួយដែលទើបតែមានកីឡដ្ថានផ្ទាល់ខ្លួនកាលពីពេលថ្មីនេះ ខណៈដែលកីឡដ្ថានរបស់ក្លឹបនាគមាសណាហ្គាវើល៍មានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺឯណោះ។
យ៉ាងណាមិញក្លឹបដែលដឹកនាំដោយលោកឃឹម បូរី អាចរាប់បានថាក្រុមធំមួយក្នុងចំណោមបណ្ដាលក្លឹបដទៃទៀតក្នុងលីគកំពូលកម្ពុជាយើង ហើយណាហ្គាវើល៍ទៀតសោតក៏ជាក្លឹបមួយដែលមានអាយុកាលច្រើនឆ្នាំមកហើយ។
ទោះបីជាយ៉ាងណាក៏ដោយអាយុនៃការបង្កើតក្លឹបគ្រាន់តែជាតួរលេខតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់ណាហ្គាវើល៍ក៏ជាបេក្ខភាពប្រជែងពានដ៏មានសក្ដានុពលផងដែលមុនពេលមានកីឡដ្ថានផ្ទាល់ខ្លួន។
ផ្សារភ្ជាប់ជាមួយគ្នានេះផងដែលពីរប្រកួតចុងក្រោយក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ណាហ្គាវើល៍ហាក់ធ្វើមិនបានល្អទាល់តែសោះ ពោលរងបរាជ័យក្នុងដីរបស់ខ្លួនក្រោមថ្វីជើងក្រុមបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យដោយលទ្ធផល៣ទល់និង២និងកាលពីពេលថ្មីនេះបន្តរងបរាជ័យក្រោមថ្វីជើងក្លឹបបាល់ទាត់គីរីវង្សសុខសែនជ័យដោយលទ្ធផល៦ទល់និង១ទៀត ដែលនេះគឺជារឿងដ៏អាក្រក់បំផុតរបស់ក្លឹបចាស់វង្សាមួយនេះ។
គួរបន្ថែមផងដែលថាកីឡដ្ថានរបស់ក្លឹបបាល់ទាត់ណាហ្គាវើល៍ដែលមានឈ្មោះថា Kampong Speu Stadium បានដាក់អោយប្រើប្រាស់ជាផ្លូវការចាប់តាំងពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២២មកម្លេះ ខណៈកីឡដ្ថានលំដាប់ស្តងដារមួយនេះក៏អាចផ្ទុកអ្នកចូលរួមទស្សនាបានចំនួន៣០០០នាក់ផងដែរ។
គួររំលឹកលម្អិតថាមុនពេលមិនមានកីឡដ្ថានផ្ទាល់ខ្លួនក្លឹបបាល់ទាត់ណាហ្គាវើល៍តែងយកកីឡដ្ថានកងយោធិពលខេមរភូមិន្ទឬពហុកីឡដ្ថានជាតិអូឡាំពិកធ្វើជាទឹកដីរបស់ខ្លួនក្លឹបនាគមាសហាក់ជោគជ័យយ៉ាងគាប់ប្រសើរ ដោយឡែកក្រោយពេលមានកីឡដ្ថានផ្ទាល់ខ្លួនក្លឹបបាល់ទាត់ហាក់ធ្វើមិនសូវបានល្អទៅវិញ៕