* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើមកពីកត្តាមើលស្រាលគូរប្រកួតឬយ៉ាងណាបានជាកីឡាករឆ្នើមរបស់ Al Nassr បីរូបមិនអាច...
អ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ Al Nassr ពិតជាពិបាកទទួលយកណាស់ដែលក្លឹបយក្សរបស់អារ៉ាប៊ីសាអូឌីតពោលពេញទៅដោយកីឡាករឆ្នើមៗ បែរត្រូវជ្រុះចេញពីពាន AFC Champions League ត្រឹមវគ្គ៨ក្រុមចុងក្រោយដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ហើយកីឡាករដែលមិនអាចសម្រេចបាល់១១ម៉ែត្របាននោះសុតសឹងតែជាកីឡាករឆ្នើមៗ។
យ៉ាងណាមិញសម្រាប់ជំនួបរវាងក្រុមទាំងពីរនេះ កាលពីជើងទី១ធ្វើឡើងនាទឹកដីអារ៉ាប់រួមក្លឹបបាល់ទាត់ Al Nassr បានរងបរាជ័យក្រោមថ្វីជើងក្រុមបាល់ទាត់ Al Ain ដោយលទ្ធផល១ទល់និង០ ខណៈជើងទី២ធ្វើឡើងនាទឹកដីអារ៉ាប៊ីសាអូឌីតនេះវិញ Al Nassr បានយកឈ្នះទៅលើ Al Ain ដោយលទ្ធផល៣ទល់និង២ទាំងប្រផិតប្រផើយហើយសរុបគ្រាប់បាល់ទាំង២ជើងក្រុមទាំងពីរស្មើរគ្នា៣ទល់និង៣ លុះឈានចូលដល់ម៉ោងបន្ថែម១៥នាទីពីរដង ក្លឹបទាំងពីរក៏បន្តមានគ្រាប់បាល់បន្ថែមទៀតផងដែល ពោលក្លឹបបាល់ទាត់ Al Ain បានបើកកាលនាំមុខជាថ្មីនៅនាទីទី១០៣ដោយកីឡាករ Sultan Al Shamsi បន្ទាប់មក Cristiano Ronaldo ក៏រកគ្រាប់បាល់តាមស្មើរក្នុងម៉ោងបន្ថែម១៥នាទី២ដងដោយបាល់ពិន័យ១១ម៉ែត្រនៅនាទី១១៨វិញ។
ទោះបីជាយ៉ាងណាក៏ដោយឈានចូលដល់វគ្គកាត់សេចក្ដី១១ម៉ែត្រ កីឡាករឆ្នើមៗរបស់ Al Nassr ៤ រូបរួមមាន Otavio, Alex Telles, Cristiano Ronaldo, និង Marcelo Brozovic ក្នុងនោះមានតែ CR7 ម្នាក់គត់ដែលសម្រេចបាល់១១ម៉ែត្រក្រៅពីនោះ Otavio ទាត់មិនចំគោលដៅ រីឯកីឡាករ Alex Telles ក៏ទាត់មិនចំគោលដៅ ចំណែកឯ Brozovic ត្រូវបានអ្នកចាំទីសង្គ្រោះបាន នេះជារឿងដែលអ្នកគាំទ្រ Al Nassr ពិបាកទទួលយកបំផុតក្នុងនាមជាក្រុមដែលមានតម្លៃទីផ្សាររហូតដល់ទៅ១៤៤.០៣លានអឺរ៉ូ ត្រូវជ្រុះចេញពីពានរង្វាន់ដ៏ធំក្នុងតំបន់អាស៊ីក្រោមថ្វីជើងក្រុមដែលមានតម្លៃទីផ្សារត្រឹមតែ ៣៤.៤០លានអឺរ៉ូ៕