* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Thanya Wongnak បញ្ចប់តួនាទីជាអ្នកចាត់ការទូទៅក្លឹប Police Tero…
លោក Thanya Wongnak ប្រកាសចាកចេញពីតួនាទីជាអ្នកចាត់ការក្រុម Police Tero FC បន្ទាប់ពីបាននៅជាមួយក្រុមអស់រយៈពេលជាង 13 ឆ្នាំ។

ការប្រកាសចាកចេញនេះបានកើតឡើង បន្ទាប់ពីក្លិបខាងលើផ្លាស់ប្ដូរម្ចាស់ភាគហ៊ុនថ្មីជា ព្រះអង្គម្ចាស់កម្ពុជាកាលពី២ថ្ងៃមុន។ ម្សិលមិញ គ្រូបង្វឹកលោក Rangsan Viwatchaichok ក៏បានសម្រេចចិត្តលាឈប់ពីតួនាទីគ្រូបង្វឹករបស់ Police Tero ដែលនេះជាការបញ្ចប់អាណត្តិ 5 ឆ្នាំរបស់គាត់នៅក្លិបផងដែរ។

Silver Shield Dragon បានចូលដល់យុគសម័យថ្មី បន្ទាប់ពីទទួលបានក្រុមអ្នកវិនិយោគថ្មីពីរាជវង្សខ្មែរមកគ្រប់គ្រងក្រុមដែលដឹកនាំដោយ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ និង ព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស បានធ្វើសន្និសីទសារព័ត៌មានជាផ្លូវការកាលពីថ្ងៃទី៦ ខែវិច្ឆិកាកន្លងទៅ។