Matic បានបង្ហើបថាអំឡុងពេលដែលគាត់នៅ Man United មានមិត្តរួមក្រុមពីរនាក់ដែលតែងតែយឺតពេលហ្វឹកហាត់

Nemanja Matic ខ្សែបម្រើជើងចាស់របស់ Rennes រំលឹកថាអំឡុងពេលរបស់គាត់នៅ Manchester United តែងតែមានមិត្តរួមក្រុមពីរនាក់ដែលយឺតសម្រាប់ការហ្វឹកហាត់ ។


ខ្សែបម្រើវ័យ 35 ឆ្នាំបានរំលឹកពីពេលវេលារបស់គាត់ជាមួយបិសាចក្រហមថាមិត្តរួមក្រុមរបស់គាត់តែងតែមកហ្វឹកហាត់ជាពិសេស Paul Pogba និង Jadon Sancho រហូតដល់ក្រុមទទួលបានប្រាក់ពិន័យយ៉ាងច្រើន។


Matic បាន​និយាយ​ថា  “ នៅ Chelsea កីឡាករធ្វើសកម្មភាពប្រកបដោយវិជ្ជាជីវៈ ពួកគេ​មិន​ដែលមកយឺតម៉ោងទេ ប៉ុន្តែ​នៅ Manchester United វា​កើត​ឡើង​ស្ទើរ​រាល់​ថ្ងៃ "។