លោក Jurgis Kalns ជាគ្រូបង្វឹកទី៧របស់វិសាខាចាប់តាំងពីដំឡើងមកកាន់លីគកំពូលកម្ពុជា…

ក្លឹបបាល់ទាត់វិសាខាដែលជាសមាជិកក្លឹបក្នុងលីគកំពូលកម្ពុជា បានប្រកាសនាំចូលសមាសភាពគ្រូបង្វឹកថ្មីដែលកាន់អជ្ញាប័ណ្ណ UEFA Pro License សញ្ជាតិឡាតវីលោក Jurgis Kalns មករួមក្រុម ខណៈលោកគឺជាគ្រូបង្វឹកទី៦ហើយរបស់វិសាខាចាប់តាំងពីក្លឹបត្រូវបានដំឡើងមកកាន់ក្របខណ្ឌកំពូលរបស់កម្ពុជា។

យ៉ាងណាមិញគ្រូបង្វឹកទាំង៦រូបកន្លងមករបស់វិសាខារួមមាន៖

ទី១ គ្រូបង្គោលសញ្ជាតិកម្ពុជាលោកហុក សុជីវ័ន្ត។
ទី២ គ្រូបង្វឹកសញ្ជាតិអង់គ្លេសលោក Colum Curtis។ 

ទី៣ គ្រូបង្វឹកបណ្ដោះអាសន្នលោក Akeeb Tunji Ayoyinka។
ទី៤ គ្រូសញ្ជាតិកូរ៉េខាងត្បូងលោក Lee Tae Hoon។

ទី៥ លោក Simon McMenemy គ្រូបង្គោលសញ្ជាតិស្កុតឡែន។
ទី៦ គ្រូបង្គោលសញ្ជាតិកម្ពុជាលោកមាស ចាន់ណា។ 

និងទី៧ គ្រូបង្វឹកសញ្ជាតិឡាតវីលោក Jurgis Kalns ដែលទើបតែប្រកាសថ្មីៗនេះ។

ទោះបីជាយ៉ាងណាក៏ដោយសមិទ្ធផលដែលក្លឹបបាល់ទាត់វិសាខាទទួលបានកន្លងមកមានដូចជា។ ការឈ្នះពានរង្វាន់សម្តេច​តេជោ ហ៊ុន សែន ៣​សម័យកាល​ជាប់ៗគ្នា រងជើងឯកលីគកំពូលកម្ពុជា២លើក និងទទួលបានចំណាប់ថ្នាក់លេខ៣ចំនួន៣រដូវកាលផងដែរ។

គួរបន្ថែមផងដែលថាសម្រាប់គ្រូបង្វឹកថ្មីដែលវិសាខាបាននាំយកមករួមក្រុមមានសម្ថតភាពមិនធម្មតានោះទេ ពោលលោកធ្លាប់ដឹកក្រុម Valmiera ឈ្នះជើងឯកលីគកំពូលឡាតវីរដូវកាលឆ្នាំ២០២២ ទទួលបានកៅអីឡើងទៅជម្រុះពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​២០២៣-២៤ថែមទៀតផង៕