Messi បង្កើត​កំណត់ត្រា​មួយ​ទៀត​ក្រោយ​នាំ​អាហ្សង់ទីន​ឈ្នះ​កាណាដា​ក្នុង​ពាន Copa America ឆ្នាំ​២០២៤

ក្រុមការពារតំណែងជើងឯកអាហ្សង់ទីនទទួលបាន៣ពិន្ទុពេញក្នុងការការប្រកួតបើកឆាកពូល A  ក្នុងពានរង្វាន់ Copa America ឆ្នាំ 2024  ទល់នឹង កាណាដា ។

ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​បង្ហាញ​ខ្លួន​យ៉ាង​ល្អ​បំផុត រួម​ទាំង​ការ​ដឹក​នាំ​ដោយ​ប្រធាន​ក្រុម Lionel Messi ។ គ្រាប់បាល់ស៊ុតបញ្ចូលទីរ២គ្រាប់របស់ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីនរកបានដោយ Julian Alvarez និង Lautaro Martinez ហើយក៏មានការរួមចំណែកពី Messi ផងដែរ។

យ៉ាងណាមិញក្នុងការប្រកួតនេះ Messi បាន​បង្កើត​កំណត់​ត្រា​មួយ​ទៀត​បន្ទាប់​ពី​លេង​ពេញ​មួយ​ប្រកួត​ជាមួយ​កាណាដា។ Lionel Messi លេង​ជា​ជម្រើស​ដំបូង ហើយ​បង្ហាញ​ខ្លួន​ពេញ​មួយប្រកួត ។ ការ​ប្រកួត​នេះ​នាមធ្វើអោយ Messi ក្លាយជាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាងគេ ៣៥ប្រកួត ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​ចូល​រួម​ក្នុង​ពាន Copa America។ ដោយកាលពីមុន Messi បានតាមស្មើកំណត់ត្រាអ្នកចាំទីសញ្ជាតិឈីលី Sergio Livingstone សម្រាប់ការប្រកួតច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Copa America ដែលមាន 34 ប្រកួត។

គួរបញ្ជាក់ថា Copa America 2024 ក៏នឹងក្លាយជាការប្រកួតទីប្រាំពីរដែលគាត់បានចូលរួមផងដែរ។ កំណត់ត្រាមួយទៀតគឺ Messi មាន assists ច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ ជាមួយនឹង 373 assists សម្រាប់ក្លឹប និងប្រទេស។ ហើយ Lionel Messi ក៏មាន Assists ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Copa America ដោយ 18 Assists ។