* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Yudai មិនមែនជាជនជាតិជប៉ុនទី១ទេដែលទទួលបានសញ្ជាតិខ្មែរ ផ្ទុយទៅវិញ...
ជាការពិតមិនមែនជារឿងងាយនឹងកើតឡើងនោះទេដែលជនជាតិជប៉ុនសម្រេចលះបង់សញ្ជាតិដើមដ៏ផូផង់របស់ខ្លួនដើម្បីជ្រើសយកសញ្ជាតិថ្មី ដោយឡែកអត្តពលិកពីររូបនេះហ៊ានលះបង់សញ្ជាតិដើមរបស់ខ្លួនដើម្បីទទួលយកសញ្ជាតិខ្មែរ។
យ៉ាងណាមិញក្នុងរឿងនេះ Yudai Ogawa ដែលជាកីឡាករឆ្នើមរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនមិនមែនជាជនជាតិដំបូងគេឡើយដែលទទួលបានសញ្ជាតិខ្មែរ
ផ្ទុយទៅវិញកីឡាកររត់ម៉ារ៉ាតុងជម្រើសជាតិកម្ពុជា Neko Hiroshi គឺជាបុរសទី១ដែលសម្រេចលះបង់សញ្ជាតិដើមរបស់ខ្លួនដើម្បីទទួលបានសញ្ជាតិខ្មែរ ហើយ Yudai គឺជាអត្តពលិកទី២ដែលទទួលបានសញ្ជាតិខ្មែរ។
គួរបន្ថែមផងដែលថាព្រោះការស្រលាញ់ពេញចិត្តរបៀបរស់ក៏ដូចជាវប្បធម៌នាៗក្នុងប្រទេសកម្ពុជា ទើបជាហេតុដែលធ្វើអោយអត្តពលិកទាំងពីររូបនេះសុខចិត្តលះបង់សញ្ជាតិដើមរបស់ខ្លួនសម្រេចជ្រើសយកសញ្ជាតិខ្មែរ៕