* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អីយ៉ាស!! លោក Felix ហាក់មិនសប្បាយចិត្តនៅពេលអ្នកការសែតសួរសំនួរមួយនេះ
ថ្ងៃនេះក្រុមជម្រើសជាតិកម្ពុជាបានធ្វើសន្និសីទសារព័ត៌មានមុនការប្រកួតជើងទី២ ជាមួយក្រុមជម្រើសជាតិស្រីលង្កា សម្រាប់ពានរង្វាន់ AFC Asian Cup Saudi Arabia 2027-Qualifier ។

សម្រាប់ក្នុងសន្និសីទសារព័ត៌មុនការប្រកួតមានអ្នកសារព័ត៌មានបាសួរលោកថា៖ «តើលោកនឹងចុះចេញពីតំណែងដែរឬទេ? ប្រសិនបើមិនអាចដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទទួលជ័យជំនះ នាការប្រកួតនៅថ្ងៃស្អែក»។

លោកFelix Dalmas ហាក់មិនសប្បាយចិត្តនឹងសំនួររបស់អ្នកការសែតនោះទេហើយលោកបាន ឆ្លើយតបវិញថា៖ «នេះជាសំណួរដ៏ឈ្លើយ និងមិនមានការគោរព ហើយមិនគួរគប្បីមានសំណួរបែបនេះទៀតឡើយ នៅក្នុងសន្និសីទកាសែត»៕

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជាត្រូវប្រកួតជើងទី២ (Play off) ពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 ទល់នឹងស្រីលង្កា ថ្ងៃទី១០ កញ្ញា ២០២៤ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៧:០០យប់។