* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លិបបិសាចក្រហម Manchester United ត្រៀមខ្លួនរួចជាស្រេច សម្រាប់ចំណាយកញ្ចប់ថវិកា ១២០លានផោន នាំយកខ្សែប្រយុទ្ធ Kolo Muani
ក្លិបបិសាចក្រហម Manchester United ត្រៀមខ្លួនរួចរាល់ហើយក្នុងការចំណាយថវិកាចុះហត្ថលេខាលើកីឡាករ Randall Kolo Muani ដែលជាខ្សែប្រយុទ្ធសញ្ជាតិបារាំងពីក្លិប Eintracht Frankfurt មកចូលរួមក្រុមនៅរដូវក្តៅនេះ ទោះបីជាត្រូវប្រជែងជាមួយក្លិប Paris Saint-Germain ក៏ដោយ។
អ្នកចាត់ការក្លឹប Manchester United លោក Erik ten Hag កំពុងស្វែងរកខ្សែប្រយុទ្ធថ្មី ដើម្បីចូលរួមក្រុមនៅរដូវកាលក្រោយ។ ហើយថ្មីៗនេះគាត់ត្រូវបានគេកំណត់ថានឹងចំណាយរហូតដល់ 105 លានផោន ដើម្បីចុះហត្ថលេខាលើ Kolo Mouani បន្ទាប់ពីគាត់ចាប់អារម្មណ៍នឹងទម្រង់លេងរបស់គាត់ជាមួយក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តការណ៏ World Cup ឆ្នាំ 2022 ។
ឱកាសក្នុងការផ្លាស់ប្តូរក្រុមរបស់កីឡាករ Kolo Muani នេះបើតាមសារព័ត៌មានយក្សរបស់អាល្លឺម៉ង់បាននិយាយ Mouani ត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណាលើសំណើនេះ ប្រសិនបើពួកគេនឹងទទួលបានយ៉ាងហោចណាស់ 90 លានផោន ។ មកទល់ពេលនេះ Kolo Mouani ស៊ុតបញ្ចូលទីបាន 11 គ្រាប់សម្រាប់ Eintracht Frankfurt និង assists 12ដង ពីការបង្ហាញខ្លួន២៣ប្រកួត។