* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនិងក្រុមជម្រើសជាតិវៀតណាមអាចមានមួយហាលអាវត្រឹមវគ្គ...
ជាការពិតការប្រកួតវគ្គជម្រុះនៃព្រឹត្តិការណ៍ FIFA World Cup បានបញ្ចប់ការជម្រុះជើងទី១រួចរាល់ហើយ ខណៈក្រុមជម្រើសជាតិដែលបានធ្លាក់ចេញពីព្រឹត្តិការណ៍ពិភពលោកមួយនេះមានចំនួន១០ប្រទេស ក្នុងនោះក៏មានក្រុមជម្រើសជាតិកម្ពុជាយើងផងដែរ។
យ៉ាងណាមិញសម្រាប់ការជម្រុះជុំទី២នៃព្រឹត្តិការណ៍ World Cup បានបែងចែកចេញជា៩ពូលផ្សេងគ្នា ហើយក្នុងពូលនីមួយៗមានសមាសភាពក្រុមចំនួន៤ដែលត្រូវធ្វើការប្រកួតសន្សំពិន្ទុស្វែងរកជើងខ្លាំងចំនួន២តាមនីមួយៗដើម្បីឡើងទៅកាន់ជុំបន្ត។
ទោះបីជាយ៉ាងណាក៏ក្នុងចំណោមពូលទាំង៩រួមមានពូល A ពូលB ពូលC ពូលD ពូលE ពូលF ពូលG ពូលH និងពូលI ដោយពូលទាំង៩នេះពូលFគឺមានចំណុចគួរអោយចាប់អារណ៍ច្រើនជាងគេ ពោលមានសមាជិកក្រុមក្នុងតំបន់អាស៊ានយើងរហូតដល់ទៅ៣ក្រុមឯណោះ ខណៈក្រុមជម្រើសជាតិទាំង៣ខាងលើនោះសុទ្ធតែជាគូរបដិប្បចាស់ធ្លាប់គ្នាសឹងគ្រប់ព្រឹត្តិការណ៍ក្នុងតំបន់ទៅហើយ ជាក់ស្ដែងដូចក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនិងក្រុមជម្រើសជាតិវៀតណាមធ្លាប់ជួបគ្នាសឹងគ្រប់ព្រឹត្តការណ៍ទាំងតូចទាំងធំ។
ដោយឡែករឿងដែលគួរអោយចាប់អារម្មណ៍បន្ថែមទៀតនោះគឺ ក្រុមជម្រើសជាតិវៀតនិងក្រុមជម្រើសជាតិឥណ្ឌូនេស៊ីទៀតសោតអាចមានមួយក្រុមត្រូវហាលអាវត្រឹមវគ្គជម្រុះជុំទី២នេះ ហេតុផលព្រោះក្នុងមួយពូលគឺយកត្រឹមតែ២ក្រុមប៉ុណ្ណោះដើម្បីឡើងទៅវគ្គបន្ត។
គួរបន្ថែមផងដែលថាប្រសិនបើក្រុមជម្រើសជាតិឥណ្ឌូនេស៊ីឬក្រុមជម្រើសជាតិវៀតណាមអាចទម្លាក់ក្រុមជម្រើសជាតិអ៊ីរ៉ាក់បាននោះមានន័យថាក្រុមជម្រើសជាតិវៀតណាមអាចមានផ្លូវដឹកនាំគ្នាជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ីឡើងទៅវគ្គបន្តនៃព្រឹត្តិការណ៍ FIFA World Cup 2026 បាន៕