ក្លឹបមួយរបស់អារ៉ាប៊ីសាអូឌីតហ៊ានផ្ដល់តម្លៃខ្លួនអោយ Lewandoski ខ្ពស់កប់ពពកប្រសិនបើ…

ខ្សែប្រយុទ្ធឆ្នើម Robert Lewandoski ត្រូវបានក្លឹបយក្សមួយរបស់អារ៉ាប៊ីសាអូឌីតហ៊ានផ្ដល់ជូននូវតម្លៃពលកម្មលើសក្លឹបអ្នកមានបុណ្យ Barcelona ផ្ដល់ជូនរហូតដល់ទៅ៣ដងអោយតែខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះចាប់អារម្មណ៍ទៅចូលក្នុងលក្ខណខ្ចីជើងជាមួយខ្លួន។

យ៉ាងណាមិញជុំវិញរឿងនេះ Lewandoski ក៏ត្រូវបានទម្លាយអោយដឹងផងដែលងថារូបគេបានបដិសេធកិច្ចសន្យាខ្ចីជើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីបន្តនៅក្លឹប Barcelona នេះបើយោងតាមរបាយការណ៍ចុះផ្សាយមួយនៅក្នុងប្រទេសអេស្ប៉ាញ។

ទោះបីជាយ៉ាងណាក៏ដោយ Lewandoski រូបគេនៅតែមានកូនចិត្តចង់ឈ្នះពានរង្វាន់ជាមួយក្លឹបអ្នកមានបុណ្យ FC Barcelona ត្បិតបច្ចុប្បន្ន Barca មិនសង្ឃឹមក្នុងការឈ្នះជើង​​ឯក Laliga ក៏ដោយ។

គួរបន្ថែមផងដែលថាក្លឹបក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដែលចាប់អារម្មណ៍ចង់នាំយក Robert Lewandoski គឺក្លឹបបាល់ទាត់ Al-Ittihad ដែលជាទ្រនំថ្មីរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema៕