Erik Ten Hag ព្រមាន Antony ប្រសិនបើចង់ជាប់ជម្រើសដំបូងត្រូវតែប្រឹងខ្លួនឯង

លោក Erik ten Hag  អ្នកចាត់ការ Manchester United បានសង្កត់ធ្ងន់ថា ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល Antony ត្រូវតែប្រឹងប្រែងដោយខ្លួនឯងដើម្បីទទួលបានកៅអីជម្រើសដំបូង។ដោយ Antony ត្រូវបាន Man United ទិញពី Ajax ក្នុងតម្លៃ 82 លានផោនក្នុងឆ្នាំ 2022 គាត់គឺជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេទីពីរក្នុង ប្រវត្តិសាស្ត្រ Man United  បន្ទាប់ពី Paul Pogba ។

ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពី Antony មកដល់ Manchester United រូបគេធ្វើមិនបានល្អនោះទេ ឌោយ​ការ​បង្ហាញ​ខ្លួន​ចំនួន 55 លើក​ក្នុង​ក្រប​ខ័ណ្ឌ Premier League កីឡាករវ័យ 24 ឆ្នាំរូបនេះ ស៊ុត​បាល់​បញ្ចូល​ទី​បាន​តែ 5 គ្រាប់​ប៉ុណ្ណោះ និង​Assist ចំនួណ 3ដង។

គួរបញ្ជាក់ថា កាល​ពី​រដូវ​កាល​មុន គាត់​បាន​ចូល​រួម​ចំណែក​តែ​មួយ​គ្រាប់​និង​បញ្ជូន​បាល់​បាន​មួយ​គ្រាប់​ប៉ុណ្ណោះ​ស្របពែលដែល Man United បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​ប្រាំបី។ រដូវកាលនេះ កីឡាករវ័យ 24 ឆ្នាំរូបនេះបានបង្ហាញខ្លួនត្រឹមតែមួយនាទីប៉ុណ្ណោះក្នុងការប្រកួតជាមួយ Brighton កាលពីខែមុន។