* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លឹប Manchester United បើការចរចាបឋមជាមួយក្លិប PSV ក្នុងការនាំយកខ្សែប្រយុទ្ធ Cody Gakpo
ខ្សែប្រយុទ្ធសញ្ញាតិហូឡង់ កីឡាករ Cody Gakpo ត្រូវបានក្លឹបធំៗនៅទ្វីបអឺរ៉ុបទាក់ទងក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខនេះ បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អក្នុងអំឡុងពេលការប្រកួតពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតា ។
យ៉ាងណាមិញក្លឹប Manchester United គឺជាក្រុមមួយដែលដឹកនាំគ្រូបង្វឹកសញ្ជាតិហូឡង់ មានសេចក្តីរាយការណ៍មកថា បានបើការចរចាបឋមជាមួយក្លិប PSV ហើយ ដោយក្រុមក្នុងប្រទេសហូឡង់មួយនេះចង់បានតម្លៃខ្លួន 50 លានផោន ប៉ុន្តែបិសាចក្រហមសង្ឃឹមថាអាចចរចាបានត្រឹមតម្លៃ 40 លានផោន នេះបើយោងតាមកាសែត Daily Mail ។
អតីតនាយកបច្ចេកទេសក្លិប PSV លោក John De Jong បានសារភាពនៅក្នុងបទសម្ភាសន៍មួយថា Gakpo ចាប់អារម្មណ៍ក្នុងការចូលរួមជាមួយលោក Erik ten Hag ។
លោក John De Jong បានប្រាប់សារព័ត៏មាន NOS ថា៖ "Cody បានរង់ចាំការផ្ទេរទៅកាន់ Manchester United អស់រយៈពេលជាយូរ ហើយអ្វីដែលបានរងចាំវាបានមកដល់ហើយ" ។
គួរអោយដឹងផងដែរថា Cody Gakpo ស៊ុតបញ្ចូលទីបាន 12 គ្រាប់ និង assists 15 ដងសម្រាប់ក្លិប PSV នៅរដូវកាលនេះ។