លោក Thomas Tuchel លើកឡើងបែបនេះតបទៅកាន់អ្នករិះគន់លោកកន្លងមក…

លោក Thomas Tuchel កំពុងបញ្ហាយុទ្ធសាស្រ្តដ៏អស្ចារ្យរបស់ខ្លួនបន្តទៀតហើយក្នុងពានរង្វាន់ UEFA Champions League ដោយដឹងនាំក្លឹបយក្ស FC Bayern Munich ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីទម្លាក់ក្លឹបកាំភ្លើងធំដោយលទ្ធផលសរុបទាំងពីរជើង ៣ទល់និង២។

យ៉ាងណាមិញក្រោយយកឈ្នះក្លឹបយក្សអង់គ្លេស Arsenal ១ទល់និង០ក្នុងដីរបស់ខ្លួន លោក Thomas Tuchel បាននិយាយចំៗទៅកាន់អ្នកគាំទ្រថា “ ពេញចិត្តហើយឬនៅអ្នករិះគន់ទាំងអស់គ្នា ខ្ញុំបានដឹកនាំ Bayern Munich ឲ្យឡើងទៅកាន់វគ្គបួនក្រុមចុងក្រោយ ហើយខ្ញុំមានអារម្មណ៍ថាសប្បាយណាស់បន្ទាប់ពីបានយកឈ្នះក្លឹបកំពូលមួយមកពី Premier League ”។

គួរបន្ថែមផងដែលថាលោក Thomas Tuchel គឺជាគ្រូបង្គោលដ៏ជោគជ័យមួយរូបក្នុងពានរង្វាន់ UCL ពោលរំលឹកដល់គ្រាដែលលោកដឹកនាំ Chelsea លោកបានជួយអោយ Chelsea ឈ្នះពានរង្វាន់ UCL ក្នុងឆ្នាំ២០២១ ហើយលោកក៏ធ្លាប់ដឹកនាំក្លឹបបាល់ទាត់ PSG ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ២លើកផងដែរ៕