ក្រុមជម្រើសជាតិអូស្រ្តាលីអាយុក្រោម១៩ឆ្នាំក្លាយជាក្រុមដំបូងគេដែលបានកក់កៅអី…

ការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៩ឆ្នាំ  ASEAN U19 Boy’s Championship 2024 បានរកឃើញក្រុមជម្រើសជាតិដែលកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុនគេហើយ ដោយក្រុមដែលទទួលបានកៅអីមុនគេនោះគឺក្រុមជម្រើសជាតិអូស្រ្តាលីអាយុក្រោម១៩ឆ្នាំ។

យ៉ាងណាមិញក្រុមជម្រើសជាតិអូស្រ្តាលីអាយុក្រោម១៩ឆ្នាំ ធ្វើការប្រកួតត្រឹមតែ២ប្រកួតប៉ុនណ្ណោះ ក៏ប៉ុប្តែការប្រកួតទាំងពីររបស់ពួកគេគឺបានយកឈ្នះទៅលើក្រុមជម្រើសជាតិឡាវ ក្នុង​លទ្ធផម ៦ទល់និង០ និង​បន្ត​យក​ឈ្នះ វៀតណាមU19 ក្នុង​លទ្ធផល ៦ទល់និង២ សម្រេចកក់កៅទៅកាន់វគ្គបន្តដោយស្វ័យប្រវត្តតែម្ដង។

ទោះបីជាយ៉ាងណាក៏ដោយក្រុមជម្រើសជាតិអូស្រ្តាលីអាយុក្រោម១៩ឆ្នាំ នៅសល់មួយប្រកួតទៀតក្នុងដៃដោយការប្រកួតនោះពួកគេត្រូវជួបតទល់ជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម១៩ឆ្នាំនៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៤ខាងមុខនេះ។

គួរបន្ថែមផងដែលថាការប្រកួតព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់អាស៊ាន ASEAN U19 Boys’ Championship 2024នេះគឺធ្វើឡើងក្នុងប្រទេសឥណ្ដូនេស៊ី ខណៈប្រកួតទាំងគឺនឹងត្រូវបញ្ចប់នៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះហើយ៕