អតីតកីឡាករក្រុមអ្នកមានបុណ្យ Gerard Pique វិលចូលបាល់ទាត់វិញហើយប៉ុន្តែក្នុងនាមជា....

ខ្សែការពារឆ្នើម Gerard Pique បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែនៅដើមឆ្នាំ២០២៤ រូបគេត្រៀមខ្លួនជាស្រេចក្នុងការចាប់យកអាជីពជាគ្រូបង្វឹកវិញម្ដង។

នៅក្នុងគណនីបណ្ដាញសង្គម Pique បានសរសេរថា៖«នេះគឺជាឆ្នាំថ្មី បន្ទាប់ពីគិតគូរយ៉ាងម៉ត់ចត់ ខ្ញុំបានសម្រេចចិត្តថានឹងត្រឡប់ចូលបាល់ទាត់វិញ។ ខ្ញុំនឹកវាខ្លាំងណាស់។ ការវិលត្រឡប់មកវិញនេះមិនមែនជាកីឡាករទេគឺជាគ្រូបង្វឹក។ ខ្ញុំនឹងប្រាប់អំពីព័ត៌មានលំអិត»។

គួបន្ថែមផងដែរថាកីឡាករ Pique បានទិញក្លិបអេស្ប៉ាញ FC Andorra តាមរយៈក្រុមហ៊ុនរបស់ខ្លួន Kosmos Holding តាំងតែពីពេលនៅជាកីឡាកររបស់ក្លិប Barcelona។ បច្ចុប្បន្ន FC Andorra មានការអភិវឌ្ឍខ្លាំង ដោយពួកគេឡើងមកកាន់លីគលំដាប់ទី២ ក្នុងប្រទេសអេស្ប៉ាញហើយដោយតស៊ូតាំងលីគទី៥៕