ក្លឹបយក្សហង្សក្រហម Liverpool រកឃើញគ្រូបង្វឹកថ្មីដែលត្រូវមកជំនួសតា Kloop ហើយ…

អ្នកគាំទ្រក្លឹបបាល់ទាត់ហង្សក្រហម Liverpool សម្ដែងអារម្មណ៍ភ្ញាក់ផ្អើរជាខ្លាំងបន្ទាប់ពីទទួលបានពត៌មានច្បាស់ការមួយថា លោក  Arne Slot ដែលជាគ្រូបង្គោលរបស់ក្លឹបបាល់ទាត់ Feyenoord នឹងត្រូវចូលខ្លួនមកដឹកនាំ Liverpool ជំនួសលោក Jorgen Kloop នារដូវកាលក្រោយ។

យ៉ាងណាមិញដើម្បីទទួលបានលោក Arne Slot មកដឹកនាំក្រុម ក្លឹបយក្សរបស់អង់គ្លេសខាងលើ ក៏ត្រូវបង់កញ្ចប់ទឹកប្រាក់ប្រមាណ 7.7លានផោន បូក 1.7លានផោនបន្ថែមទៀតជូន Feyenoord ដើម្បីផ្ដាច់កុត្រាដែលនៅសេសសល់។

គួរបន្ថែមផងដែលថាលោក Arne Slot អាចនិយាយបានថាជាគ្រូបង្គោលដ៏ជោគជ័យមួយរូបក្នុងលីគបាល់ទាត់ហូឡង់ ដោយកន្លងមកលោកបានបានដឹកនាំក្រុមខ្លាំង Feyenord ឈ្នះពានលីគកំពូលហូឡង់ជាលើកដំបូងក្រោយខកខានអស់រយៈពេលក្បែរមួយទស្សវត្តន៍ ហើយថ្មីៗនេះលោកក៏បានដឹកនាំក្រុមឈ្នះពានរង្វាន់ Dutch Cup ផងដែរ៕