ស្ងាត់ៗក្លឹបយក្សព្រះខ័នរាជស្វាយរៀងវ៉ាដាច់ក្លឹបធំៗរបស់កម្ពុជាក្នុងរឿងនេះ…

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយគឺជាក្រុមខ្លាំងមួយរបស់កម្ពុជា ដោយក្លឹបយក្សរបស់កម្ពុជាមួយនេះក៏មានភាគរយខ្ពស់ក្នុងការឈ្នះពានពីរក្នុងមួយរដូវកាលផងដែរ។

យ៉ាងណាមិញក៏ព្រោះតែទម្រង់លេងរបស់ក្រុមទាំងមូលល្អប្រសើរបែបនេះហើយ ទើបក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងវ៉ាដាច់ក្លឹបធំៗដទៃទៀតក្នុងលីគកំពូលកម្ពុជាដែលមានកីឡាករជាប់ជម្រើសជាតិច្រើនជាងគេ។ 

ជាក់ស្ដែងកីឡាកររបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងមានកីឡាករជាប់ជម្រើសជាតិរហូតដល់ទៅ៧រូបឯណោះ ហើយកីឡាករទាំង៧រូបនោះមានទាំងប្រយុទ្ធ បម្រើប្រយុទ្ធ បម្រើការពារ ខ្សែការពារ ព្រមទាំងអ្នកចាំទីផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយកីឡាករទាំង៧រូបរបស់ព្រះខ័នស្វាយរៀងដែលត្រូវបានកោះជួយក្រុមជម្រើសជាតិកម្ពុជាប្រកួតមិត្តភាពនាពេលខាងមុខមានដូចជា៖
ទី១ កីឡាករអ្នកចាំទីរ៉េត លីហេង
ទី២ កីឡាករខ្សែការពារសឿយ វិសាល
ទី៣ កីឡាករសារ៉េត គ្រីយ៉ា
ទី៤ កីឡាករធារី ចន្ថាប៊ីន
ទី៥ កីឡាករមិន រតនៈ
ទី៦ កីឡាករកួច ដានី
និងទី៧ កីឡាករខ្សែប្រយុទ្ធស្លាបថេឡរ នីកូឡាស់ ឌឿង៕