* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ប្រសិនបើកីឡាករធន់ រិទ្ធី មិនមែនជាអធិរាជអំបោះឆៅ តើកីឡាកររូបណាដែលស័ក្តិសម?
វិស័យកីឡាប្រដាល់គុនខ្មែរក្នុងពេលបច្ចុប្បន្នកំពុងទទួលបានប្រជាប្រិយភាពជាខ្លាំងពីសំណាក់អ្នកគាំទ្រមិនថាប្រកួតពាក់ហ្គង់ឬអំបោះឆៅនោះទេ រាល់ពេលយើងតែងសង្កេតឃើញថាអ្នកគាំទ្រនៅតែបន្តគាំទ្រយ៉ាងពេញទំហឹង ក៏ប៉ុន្តែសម្រាប់ការប្រកួតអំបោះឆៅកីឡាករភាគច្រើនមិនសូវចាប់អារម្មណ៍ប៉ុន្មានទេ ពោលមានកីឡាករគុនខ្មែរម្នាក់គត់ដែលរូបគេមិនសូវរុញរាលក្នុងការប្រកួតអំបោះឆៅ ហើយម្នាក់នោះគឺកីឡាករធន់ រិទ្ធី។
យ៉ាងណាមិញកីឡាករធន់ រិទ្ធី អាចនិយាយបានថាជាកីឡាករម្នាក់ដែលនិយមក្នុងការរុំអំបោះឆៅធ្វើជាអាវុធសម្រាប់ផ្ដួលគូរប្រកួតទាំងដែលកីឡាករគុនខ្មែរល្បីៗមួយចំនួនទៀតនិយមពាក់ហ្គង់ច្រើនជាងអំបោះឆៅ។
ជាមួយគ្នានេះផងដែលកីឡាករធន់ រិទ្ធី ធ្លាប់ធ្លោយមាត់និយាយថាខ្លួនជាអធិរាជអំបោះឆៅ ខណៈដែលគ្រានោះមានមតិរិះគន់ជាខ្លាំងទៅលើកីឡាករមុខតាន់រូបនេះ ក៏ប៉ុន្តែក្រោយមានការរិះគន់ជាបន្តបន្ទាប់កីឡាករអ្នកប្រយុទ្ធចិត្តខ្លាំងធន់ រិទ្ធក៏បានចេញវិដេអូបកស្រាយផងដែលថារូបពុំមានចេតនានិយាយលើកដង្កើនខ្លួនឯងឡើយ ផ្ទុយទៅវិញវាគ្រាន់តែជាសិល្បៈក្នុងការប្រកួតប៉ុនណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយប្រសិនបើកីឡាករធន់ រិទ្ធីមិនទាន់សាកសមក្នុងការទទួលបានរហ័សនាមអធិរាជអំបោះឆៅ តើបងប្អូនអោយកីឡាកររូបណាក្លាយជាអធិរាជអំបោះឆៅនាពេលខាងមុខ?
គួរបន្ថែមផងដែលថាការប្រកួតដែលតម្រូវអោយពាក់ហ្គង់ឬអំបោះឆៅគឺជាការគ្រោងទុករបស់អ្នករៀបចំកម្មវិធីតែប៉ុនណ្ណោះ គ្រាន់តែតាមកីឡាករភាគច្រើននិយមការប្រកួតដែលប្រើហ្គង់ច្រើនជាងអំបោះឆៅ៕