* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Wayne Rooney បង្ហើបថា១០ឆ្នាំទៅមុខទៀតលោកចង់ក្លាយជាគ្រូបង្វឹករបស់…
អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United ក៏ដូចជាក្រុមជម្រើសជាតិអង់គ្លេសលោក Wayne Rooney បច្ចុប្បន្នពុំទាន់ស្វែងរកក្លឹបថ្មីដឹកនាំបានឡើយ ក្រោយពីក្លឹបបាល់ទាត់ Birmingham City សម្រេចបញ្ចប់ដំណែងលោកកាលពីខែមករាកន្លងទៅ។
យ៉ាងណាមិញក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC ក្នុងប្រធានបទវិភាគការប្រកួតរវាងក្លឹប Manchester United ទល់និងក្លឹប Nottingham Forest ក្នុងពានរង្វាន់ FA Cup កន្លងទៅ លោក Wayne Rooney បាននិយាយថា “ នៅរយៈពេល១០ឆ្នាំខាងមុខបើសិនជាអាចគាត់ចង់ក្លាយជាគ្រូបង្វឹករបស់ក្លឹប Manchester United និងក្លឹប Everton ”។ ខណៈតាមការសង្កេតមើលជាក់ស្ដែង កន្លងមកលោក Wayne Rooney ហាក់មិនជោគជ័យទាល់តែសោះក្នុងការដើរតួជាគ្រូបង្គោល។
គួរបន្ថែមផងដែលថាកាលពីអតីតកាលលោក Wayne Rooney គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រក្លឹប Manchester United ដោយរកបានចំនួន 253 គ្រាប់ចាប់តាំងពីចូលរួមក្នុងឆ្នាំ 2004 មក៕