ច្រើនគួរសមដែរ !!! មកដឹកពីប្រាក់រង្វាន់ជើងឯកពាន់រង្វាន់​ Shopee Cup

 បើតាមលោក Seamus O’Brien ប្រធានផ្នែកដៃគូពាណិជ្ជកម្មរបស់ AFF បាននិយាយថា ក្រុមជើងឯកពានរង្វាន់ Asean Club Championship នឹងទទួលបានទឹកប្រាក់ច្រើនជាង ៥០ម៉ឺនដុល្លារអាមេរិក ។

ជាកាពិតណាស់ពានរង្វាន់នេះមាន១២ក្រុមចែកជា២ពូលប្រកួតប្រជែងគ្នា។ ១០ក្រុមឡើងទៅវគ្គចែកពូលស្វ័យប្រវត្តិមាន ១០ក្រុមមកពី ២ក្រុមមកពីឥណ្ឌូនេស៊ី  ២ក្រុមមកពីម៉ាឡេស៊ី  ២ក្រុមមកពីថៃ  ២ក្រុមមកពីវៀតណាម ១ក្រុមមកពីហ្វីលីពីន  ១ក្រុមមកពីសិង្ហបុរី  ខណៈកូតាបង្គ្រប់២ក្រុមទៀតត្រូវឆ្លងកាត់វគ្គជម្រុះក្នុងចំណោម៤ក្រុមមាន ១ក្រុមមកពីកម្ពុជា  ១ក្រុមមកពីមីយ៉ាន់ម៉ា  ១ក្រុមមកពីឡាវ  និង ១ក្រុមមកពីប្រ៊ុយណេ  ។

គួរឱ្យដឹងថា ឆ្នាំនេះ ក្រុមកម្ពុជាមាន ព្រះខ័នរាជស្វាយរៀង ជាម្ចាស់ជើងឯកលីគកំពូលកម្ពុជានឹងចូលរួមប្រកួតពានរង្វាន់នេះ។ ក្រៅពីនេះ ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងក៏មានភារកិច្ចលេងនៅពាន AFC Challenge League ផងដែរ៕ 

Source: Corner Kick/ ខន នើរ ឃីគ