* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោកគ្រូអេ ភូថងបាននិយាយថាសម្ថតភាពធារ៉ាបច្ចុប្បន្នត្រឹមក្រុងចក្រមិនបាច់យកមកនិយាយទេ…
លោកគ្រូអេ ភូថងដែលយើងស្គាល់ថាជាអធិរាជកែងឆេះជង្គង់ហោះដែលមានកេរ៍ឈ្មោះដ៏ល្បីល្បាញពីអតីតកាល បច្ចុប្បន្នកំពុងដើរក្នុងតួនាទីជាអាណាព្យាបាលរបស់កីឡាករប្រដាល់ជួរមុខរបស់កម្ពុជាជាច្រើនរូប ហើយកីឡាករដែលស្ថិតក្រោមការគ្រប់គ្រង់របស់លោកគ្រូអេ ភូថង អាចនិយាយបានថាសុទ្ធសឹងតែជាកីឡាករដែលមានសម្ថតភាពល្អស្ទើរតែទាំងអស់។
យ៉ាងណាមិញរឿងដែលកំពុងក្ដៅក្នុងវិស័យប្រដាល់គុនខ្មែរ គឺរឿងដែលមានការផ្គូរផ្គង់អោយមានការប្រកួតរវាងអ្នកលេងពូថៅ ធឿន ធារ៉ា និងស្ដេចប្រដាល់របស់ថៃគឺកីឡាករប៊ូខាវ បេនឆាមេក នាពេលខាងមុខ ក៏ប៉ុន្តែក្នុងនោះក៏មានមតិជាច្រើនលើកឡើងដោយផ្អែកលើហេតុផលផ្សេងៗគ្នា ដោយមតិខ្លះលើកឡើងថាធឿន ធារ៉ាសាក់សមក្នុងការប៉ះជាមួយប៊ូខាវ ខណៈមតិតខ្លះទៀតបែរលើកឡើងថា ធារ៉ាគួរប៉ះត្រឹមក្រុងចក្រ ប៉បៅអីន សិនទៅបានហើយ។
ទោះបីជាយ៉ាងណាក៏ដោយក្នុងរឿងនេះលោក គ្រូអេ ភូថង បានលើកឡើងថា “ សម្ថតភាពរបស់ ធឿន ធារ៉ា នាពេលបច្ចុប្បន្ននេះ បានដើរសល់ចំណុចមួយដែលអាចតតាំងជាមួយកីឡាករកំពូលៗដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត។ ត្រឹមក្រុងចក្រមិនជាបញ្ហាទេ បើទោះបីជាធ្លាប់ចាញ់គេក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ននេះប្រសិនបើមានការទាក់ទងអោយជួបជាមួយប៊ូខាវក៏មិនរុញរាដែរ ”៕