* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អ៊ីរ៉ាក់គឺជាក្រុមជម្រើសជាតិតែមួយគត់អាចបញ្ចប់ពាក្យមិនដែលចាញ់របស់ជប៉ុន...
ក្រុមជម្រើសជាតិជប៉ុនគឺជាក្រុមតែមួយគត់ក្នុងតំបន់អាស៊ីដែលរក្សាកំណត់ត្រាមិនស្គាល់ពាក្យថាចាញ់១១ប្រកួតជាប់ៗគ្នា ខណៈប្រកួតទី១២ក្រុមជម្រើសជាតិជប៉ុនបែរជារងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិអ៊ីរ៉ាក់ដោយលទ្ធផល២ទល់និង១ ក្នុងជំនួបប្រកួតទី២នៃព្រឹត្តិការណ៍ AFC Asian Cup Qatar 2023 ទៅវិញ។
យ៉ាងក្រុមជម្រើសជាតិសាម៉ូរ៉ៃជប៉ុនបានធ្វើអោយអ្នកគាំទ្រស្រឡាំងកាំងជាខ្លាំង ដោយសារតែជប៉ុនភ្លាត់ចាញ់ក្នុងជំនួបដ៏សំខាន់ ទាំងដែលជ័យជម្នះ១១ប្រកួតចុងក្រោយរបស់ជប៉ុនយកឈ្នះសុតសឹងតែលើក្រុមខ្លាំងស្ទើរទាំងអស់។
ទោះបីជាយ៉ាងណាក៏ដោយលទ្ធផល១១ប្រកួតចុងក្រោយដែលជប៉ុនអាចធ្វើបានទាំងប្រកួតលក្ខណៈមិត្តភាពនិងការប្រកួតផ្លូវការមានដូចជា៖
ទី១ យកឈ្នះទៅលើក្រុមជម្រើសជាតិសាល់វ៉ាឌ័រ ដោយលទ្ធផល៦ទល់និង០
ទី២ បានយកឈ្នះទៅលើក្រុមជម្រើសជាតិប៉េរូ ដោយលទ្ធផលបញ្ចប់៩០នាទី៤ទល់និង១។
ប្រកួតទី៣ បានយកឈ្នះទៅលើក្រុមជម្រើសជាតិអាល្លឺម៉ងដោយលទ្ធផល៤ទល់និង១។
ទី៤ យកឈ្នះទៅលើកក្រុមជម្រើសជាតិទួរគី ក្នុងលទ្ធផល៤ទល់និង២។
ទី៥ បានយកឈ្នះទៅលើក្រុមជម្រើសជាតិកាណាដាដោយលទ្ធផល ៤ទល់និង១។
ទី៦យកឈ្នះទៅក្រុមជម្រើសជាតិទុយនីស៊ី ដោយលទ្ធផល២ទល់និង០។
ទី៧ បានយកឈ្នះទៅលើក្រុមជម្រើសជាតិមីយ៉ាន់ម៉ាដោយលទ្ធផល ៥ទល់និង០។
ទី៨ យកឈ្នះទៅលើក្រុមជម្រើសជាតិស៊ីរីដោយលទ្ធផល៥ទល់និង០។
ទី៩ បានយកឈ្នះទៅលើក្រុមជម្រើសជាតិថៃដោយលទ្ធផល៥ទល់និង០។
ទី១០ បានយកឈ្នះទៅលើក្រុមជម្រើសជាតិហ្ស៊កដានី ដោយលទ្ធផល៦ទល់និង១។
ទី១១ ក្រុមជម្រើសជាតិជប៉ុនបានយកឈ្នះទៅលើក្រុមជម្រើសជាតិវៀតណាមដោយលទ្ធផល៤ទល់និង២។ ដោយឡែកការប្រកួតទី១២វិញ ក្រុមជម្រើសជាតិជប៉ុនទទួលរងបរាជ័យក្រោមថ្វីជើងក្រុមខ្លាំងអ៊ីរ៉ាក់ដោយលទ្ធផល២ទល់និង១វិញ។
គួរបន្ថែមផងដែលថាក្នុងតំបន់អាស៊ីពុំទាន់មានក្រុមជម្រើសជាតិណាមួយអាចរក្សាកំណត់ត្រាឈ្នះច្រើនប្រកួតជាប់គ្នាដូចក្រុមជម្រើសជាតិជប៉ុននោះទេ ពោលក្រុមជម្រើសជាតិជប៉ុនឈ្នះរហូតដល់ទៅ១១ប្រកួតជាប់គ្នាឯណោះ៕