ព្រះ​ខ័ន​រាជ​ស្វាយរៀងត្រូវជួប ជើងខ្លាំងលីគកំពូលថៃ ម៉ាឡេស៊ី ឥណ្ឌូស៊ី វៀតណាម មីយ៉ាន់ម៉ាវគ្គចែកពូល

ក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង បានឡើងទៅវគ្គសន្សំពិន្ទុ​ក្នុង​ពូល​ ពានរង្វាន់ ASEAN Club Championship ក្រោយឈ្នះក្លិបឡាវ​ Young Elephants ទាំង២ជើងក្នុងលទ្ធផល ៨-៣។

កាពិតណាស់ក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៣-២៤ ពេលនេះបានកក់កៅអីឡើងទៅកាន់វគ្គចែកពូលហើយ ក្រោយយកឈ្នះក្រុម Young Elephantsរបស់ឡាវក្នុង​លទ្ធផល៣-២ នៅជើងទី១ កាលពីថ្ងៃទី១៧ ខែកក្កដា នៅប្រទេសឡាវ និងបានបន្តឈ្នះនៅជើងទី២ ដោយ​លទ្ធផល ៥-១ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅក្នុងពហុកីឡដ្ឋានជាតិ(អូឡាំពិក) ស្ថិតក្នុង​រាជ​ធានីភ្នំពេញ។

គួរបញ្ជាក់ថាក្រុមព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូល A រួមមានក្រុមខ្លាំងរបស់ថៃ BG Pathum United ក្រុមខ្លាំងម៉ាឡេស៊ី Terengganu ក្រុមឥណ្ឌូណេសុី PSM Makassar ក្រុមវៀតណាម Dong A Thanh Hoa និងក្រុមមីយ៉ាន់ម៉ា Shan United។

សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុនឹងចាប់ផ្ដើម​នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដែល​ប្រកួត​តែមួយជើងប៉ុណ្ណោះ ដោយស្វាយរៀងត្រូវប្រកួតក្នុងដីចំនួន២ជើង ។
នេះជាកាលវិភាគការប្រកួតក្នុងពូលទាំងអស់របស់ព្រះខ័នរាជស្វាយរៀង ៖
- ថ្ងៃទី២១ សីហា ២០២៤៖ Terengganu vs ព្រះខ័នរាជស្វាយរៀង (នៅ​ម៉ាឡេស៊ី)
- ថ្ងៃទី២៥ កញ្ញា ២០២៤៖ BG Pathum United vs ព្រះខ័នរាជស្វាយរៀង (នៅថៃ)
- ថ្ងៃទី៨ មករា ២០២៥៖ ព្រះខ័នរាជស្វាយរៀង vs PSM Makassar (នៅ​កម្ពុជា)
- ថ្ងៃទី២២ មករា ២០២៥៖ Dong A Thanh Hoa vs ព្រះខ័នរាជស្វាយរៀង (នៅវៀតណាម)
- ថ្ងៃទី៥ កុម្ភៈ ២០២៤៖ ព្រះខ័នរាជស្វាយរៀង vs Shan United (នៅ​កម្ពុជា)