* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អតីតខ្សែបម្រើបិសាចក្រហម Jesse Lingard គ្រោងផ្លាស់ទៅអាស៊ីជាមួយ FC Seoul
យោងតាម Sky Sports ដែលជាប្រព័ន្ធផ្សព្វផ្សាយកីឡាអន្តរជាតិដ៏ល្បីល្បាញបានរាយការណ៍ថា Jesse Lingard អតីតខ្សែបម្រើរបស់ Manchester United កំពុងត្រៀមផ្លាស់ទៅលេងឱ្យក្លឹប FC Seoul ដែល ជាក្លឹបយក្សនៅក្របខណ្ឌ K-League ។

កីឡាករវ័យ 31 ឆ្នាំរូបនេះនៅតែគ្មានក្រុមចាប់តាំងពីកិច្ចសន្យារបស់គាត់ជាមួយ Nottingham Forest បានផុតកំណត់នៅចុងរដូវកាលមុន។ ពីមុនគាត់ត្រូវបានទាក់ទងពីរក្រុមមួយនៅក្នុង Saudi Pro League ក៏ដូចជាក្រុមនៅអឺរ៉ុបដូចជា Everton និង Barcelona ប៉ុន្តែនៅទីបំផុតកិច្ចព្រមព្រៀងមិនបានសម្រេចឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានទម្លាយថា អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេសបានយល់ព្រមដោយផ្ទាល់ជាមួយ FC Seoul លើកិច្ចសន្យារយៈពេល 2 ឆ្នាំជាមួយនឹងជម្រើសក្នុងការបន្តកុងត្រារយៈពេលមួយឆ្នាំទៀត។ រូបគេគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីចុះហត្ថលេខាលើកិច្ចសន្យា។

សារព័ត៌មាន Korea Football News ក៏បានរាយការណ៍ផងដែរថា Lingard នឹងក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតរបស់ K-League ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានបញ្ចប់។